អង្គការសុខភាពពិភពលោកបានបើកចំហរសមិ្មតកម្មទាំងអស់អំពីដើមកំណើតនៃវីរុស SARS-CoV-2

Chia sẻ

(VOVWORLD) - អគ្គនាយករងនៃអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅថ្ងៃទី ១២ ខែ កុម្ភៈ បានបញ្ជាក់ថា សម្មិតកម្មទាំងអស់នៅតែបើកចំហរនៅក្នុងការស៊ើបអង្កេតរបស់ភ្នាក់ងារនេះអំពីប្រភពដើមនៃវីរុស SARS-CoV-2 ។

មុននេះ នាថ្ងៃទី ៩ ខែកុម្ភៈ គណៈប្រតិភូរួមមានជំនាញការនៃអង្គការសុខភាពពិភពលោកនិងចិន កំពុងស៊ើបអង្កេតប្រភពដើមនៃវីរុស SARS-CoV-2 ដែលបណ្តាលឱ្យមានជំងឺរាតត្បាតឆ្លងរាលដាលកូវីដ-១៩ នៅក្នុងទីក្រុង Wuhan បានឲ្យដឹងថា មិនមានសញ្ញាណាមួយដែលបញ្ជាក់ថា វីរុសនេះត្រូវបានរកឃើញនៅក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន មុនខែធ្នូ ឆ្នាំ ២០១៩ ខណៈពេលដែលរកឃើញករណីឆ្លងដំបូង ដែលបានកត់ត្រាជាផ្លូវការ។ ក្រុមអ្នកជំនាញរបស់ WHO បានមកដល់ទីក្រុង Wuhan នៅថ្ងៃទី ១៤ ខែមករា ហើយបានធ្វើការស៊ើបអង្កេតដែលចំណាយពេលច្រើនសប្តាហ៍។  WHO បានបញ្ជាក់ថា បេសកកម្មនេះគឺផ្តោតលើវិទ្យាសាស្ត្រសុទ្ធសាធ ដើម្បីបញ្ជាក់ពីរបៀបដែលវីរុស SARS-CoV-2 ឆ្លងរាលដាលប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ