រូបថតឧទាហរណ៍ (ប្រភព៖ laodong.vn) |
លោកស្រី Melita Vujnovic បានបន្ថែមទៀតថា ទោះបីជាមិនប្រាកដក៏ដោយ ប៉ុន្តែអង្គការសុខភាពពិភពលោកជឿជាក់ថា វ៉ាក់សាំងគ្រប់ប្រភេទដែលមានសុវត្ថិភាព និងប្រសិទ្ធភាពនឹងលេចចេញនៅលើសកលលោកនាពេលឆាប់ៗនេះ។ ម្យ៉ាងវិញទៀត ដោយមានការគាំទ្រពីយន្តការ COVAX អង្គការសុខភាពពិភពលោក (WHO) នឹងអាចចែកចាយវ៉ាក់សាំងគ្រប់ប្រភេទរហូតដល់ ២ ពាន់លានដូស នៅដំណាច់ឆ្នាំក្រោយ។
លើសពីនេះទផត លោកស្រី Melita Vujnovic ក៏បានក្រើនរំលឹកថា វានៅតែលឿនពេកដើម្បីកំណត់ថាតើពិភពលោកអាចវិល ត្រឡប់ទៅរកជវភាពរស់នៅធម្មតាវិញផងដែរ។ ហេតុដូច្នេះការកំណត់មុខសញ្ញាដែលទទួលការផ្តល់អាទិភាព នឹងជួយធានាថាវ៉ាក់សាំងដំបូង អាចទៅដល់ដៃអ្នកដែលត្រូវការបំផុតនៅក្នុងប្រទេសទាំងអស់ រួមមានបុគ្គលិកថែទាំសុខភាពនិងក្រុមមនុស្សងាយរងគ្រោះមហន្តរាយផងដែរ៕