អង្គការសុខភាពពិភពលោក (WHO) វាយតម្លៃថាស្ថានភាពនៃការរាតត្បាតវីរុស Covid-19 នៅខាងក្រៅប្រទេសចិន គឺមិនធ្ងន់ធ្ងរទេ

Chia sẻ
(VOVWORLD) - ចំនួនអ្នកឆ្លងវីរុស Covid-19   នៅក្រៅប្រទេសចិនមិនបានកើនឡើងដល់កម្រិត“ មហន្តរាយ” នោះឡើយ លើកលែងតែនាវាទេសចរណ៍ Diamond Princess គឺកំពុងចូលចតនៅកំពង់ផែ Yokohama របស់ជប៉ុន។
អង្គការសុខភាពពិភពលោក (WHO) វាយតម្លៃថាស្ថានភាពនៃការរាតត្បាតវីរុស  Covid-19 នៅខាងក្រៅប្រទេសចិន គឺមិនធ្ងន់ធ្ងរទេ - ảnh 1 បុគ្គលិកពេទ្យត្រៀមខ្លួនបញ្ជូនអ្នកឆ្លង COVID-19 នៅលើនាវាទេសចរណ៍ Diamond Princess នៅកំពង់ផែ Hokkaido (ជប៉ុន) រូបថត៖ (TTXVN)

នាថ្ងៃទី ១៣ ខែកុម្ភៈ អ្នកទទួលបន្ទុកវិធានការជាបន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) លោក Mike Ryan បានឲ្យដឹងថាចំនួនអ្នកឆ្លងវីរុស Covid-19   នៅក្រៅប្រទេសចិនមិនបានកើនឡើងដល់កម្រិត“ មហន្តរាយ” នោះឡើយ លើកលែងតែនាវាទេសចរណ៍ Diamond Princess ដែលកំពុងចូលចតនៅកំពង់ផែ Yokohama របស់ជប៉ុន។ 

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) លោក Mike Ryan បានមានប្រសាសន៍ថា “ ក្រៅពីករណីនៅលើនាវាទេសចរណ៍នេះ យើងខ្ញុំមិនរកឃើញមានការកើនឡើងដល់កំរិត «មហន្តរាយ» នូវចំនួនអ្នកឆ្លងវីរុសនេះនៅខាងក្រៅប្រទេសចិនទេ” ។

លោកក៏បានសម្តែងក្តីសង្ឃឹមថាក្រុមអ្នកជំនាញពិសេសរបស់អង្គការ WHO នឹងទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះដើម្បី ជួយឧបត្ថម្ភការក្នុងការប្រឆាំងនឹងការរាតត្បាតជំងឺនេះផងដែរ៕

ប្រតិកម្មទៅវិញ