លោក Tedros Adhanom Ghebreyeusus អគ្គនាយកអង្គការសុខភាពពិភពលោក (រូបថត៖ Reuters) |
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៣ ខែតុលា លោក Tedros Adhanom Ghebreyeusus អគ្គនាយកអង្គការសុខភាពពិភពលោក បានឲ្យដឹងថា ប្រទេសជាច្រើនកំពុងមើលឃើញការកើនឡើងនូវករណីឆ្លងជំងឺរាតត្បាតយ៉ាងឆាប់រហ័ស ហើយប្រការនេះបាននាំមកនូវបញ្ហាមន្ទីរពេទ្យនិងបន្ទប់ថែទាំសុខភាពពិសេស (ICU) ត្រូវប្រតិបត្តិការយ៉ាងខ្ពស់ហួសពីកំរិតផងដែរ ។
ទន្ទឹមនឹងនេះដែរលោក Tedros Adhanom Ghebreyeusus ក៏បានអំពាវនាវឲ្យថ្នាក់ដឹកនាំនៅលើពិភពលោកឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ការកើនឡើងនៃអត្រាស្លាប់ក៏ដូចជាបញ្ហាដួលរលំនៃប្រព័ន្ធសុខាភិបាល តាមរយៈវិធានការណ៍បង្ការជំងឺរាតត្បាតនានា ដូចជាការធ្វើតេស្ត ការតាមដានករណីប៉ះពាល់ជំងឺឆ្លង និងការ ដាក់ឱ្យនៅដាច់ដោយឡែកផងដែរ៕