អង្គការរៀបចំណាត់ថ្នាក់ទំនុកទុកចិត្ត Moody’s ដំឡើងកំរិតទំនុកទុកចិត្តរបស់វៀតណាម

Chia sẻ
Vovworld-នាថ្ងៃទី២៩កក្កដាអង្គការ Moody’s បានប្រកាសកំរិតទំនុកទុកចិត្ត​ចំពោះ​ប័ណ្ណជាតិរបស់វៀតណាមបានកើនឡើង១ថ្នាក់ពី B2 ទៅជា B1។ 
អង្គការរៀបចំណាត់ថ្នាក់ទំនុកទុកចិត្ត Moody’s ដំឡើងកំរិតទំនុកទុកចិត្តរបស់វៀតណាម - ảnh 1
អង្គការរៀបចំណាត់ថ្នាក់ទំនុកទុកចិត្ត Moody’s ដំឡើងកំរិតទំនុកទុកចិត្តរបស់វៀតណាម (vietnamplus.vn)

        Vovworld-នាថ្ងៃទី២៩កក្កដាអង្គការ Moody’s បានប្រកាសកំរិតទំនុកទុកចិត្ត​
ចំពោះ​ប័ណ្ណជាតិរបស់វៀតណាមបានកើនឡើង១ថ្នាក់ពី B2 ទៅជា B1។ តាម
Moody’s ថា​ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមត្រូវបានរក្សាស្ថិរភាពតាំងពីឆ្នាំ​២០១២​
មក ពិសេសគឺសន្ទស្សន៍តំលៃកំណើនសេដ្ឋកិច្ចនៅកំរិតខ្ពស់បើប្រៀប​នឹង​ប្រទេស
ក្នុងក្រុមរៀបចំណាត់ថ្នាក់។ ​កំណើនខ្ពស់នៅមណ្ឌលមានទុនវិនិយោគពីបរទេសក៏
ដូច​ជាសកម្មភាពផលិតកម្មអាជីវកម្មផលិតផលនាំចេញរបស់វៀតណាមបាន​រួម
ចំណែករក្សារូបីយប័ណ្ណឡើងដល់កំរិត៣៥,៩ពាន់លានដុល្លារ​អាមេរិកនាចុងខែ
មេសាឆ្នាំ២០១៤និងរក្សាស្ថិរភាពអត្រាប្តូរប្រាក់។ សកម្មភាព​របស់​មណ្ឌលធនាគារ
កំពុងស្ថិរភាពជាបណ្ដើរៗ។

        កំរិតយថាទស្សន៍រៀបចំណាត់ថ្នាក់ទំនុកទុកចិត្តបានវាយតំលៃស្ថិរភាព។ Moody’s បានចាត់ទុកម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមនឹងបន្តបានរក្សាស្ថិរភាព​និងប្រការនេះជា
កត្តាសកម្មចំពោះដំណើរការរៀបចំប្រព័ន្ធធនាគារឡើងវិញនិងលទ្ធភាពសងបំណុល
បរទេសរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ