|
អង្គការភាតរៈឥស្លាមអេហ្ស៊ីបបំផុសចលនារលកបាតុកម្មថ្មីនាថ្ងៃទី២២កុម្ភៈ
(រួបថតៈ THX-TTXVN) |
(VOVworld)-ក្នុងសេចក្តីប្រកាស១នាថ្ងៃទី១៧កុម្ភៈ បណ្តាចលនានិស្សិត គាំទ្រអង្គ
ការភាតរៈឥស្លាម (MB)ឲ្យដឹងថានឹងមានសកម្មផាពឡើងជណ្តើនាប៉ុន្មានថ្ងៃ ខាង
មុខក្នុងឱកាសទិវានិស្សិតអន្តរជាតិថ្ងៃទី២១កុម្ភៈ។ ក្រុមនិស្សិតប្រឆាំងការធ្វើរដ្ឋប្រ
ហារ(SCA)ចំណុះមហាវិទ្យាល័យ Al-Azharគំរាមកំហែងថានិងធ្វើការសងសឹកជា
មួយប៉ូលីស រួមទាំងព្រមានកម្លាំងសន្តិសុខនិងគណៈដឹកនាំសាលានានាត្រូវ “ការ
ពារដោយខ្លួនឯង”។ លោក Hossam Gamal អ្នកសម្រុះសម្រួលរបស់ SCA ឲ្យដឹងថា
“ការធ្វើបដិវត្ត” ដើមដំបូងរបស់សកលវិទ្យាល័យ នានានៅអេហ្ស៊ីបនឹងកើតមាន
ឡើងនាថ្ងៃទី២២កុម្ភៈខាងមុខ។
ក្នុងថ្ងៃទី១៧កុម្ភៈ ក្រុមប្រឹក្សាកំពូលនាបណ្តាសកលវិទ្យាល័យអេហ្ស៊ីប (SCU) បានសម្រេចចិត្តហាមឃាត់ការរៀបចំចំឡើងនូវសកម្មភាពនយោបាយ សំដៅ
គាំទ្របក្ខជនដំណែងប្រធានាធិបតីក្នុងបរិវែណរបស់សាលាសំដៅជៀសវាង
ភាពតានតឹងរវាងនិស្សិតជាមួយគ្នា៕