អង្គការភាតរៈឥស្លាមបដិសេធចូលរួមបណ្ដាការសន្ទនាសម្រុះសម្រួលប្រជាជាតិ

Chia sẻ
(VOVworld) – នាថ្ងៃទី ២៣ កក្កដា អង្គការភាតរៈឥស្លាម (MB) បានឲ្យដឹងថា៖ អង្គការនេះនឹងមិនចូលរួមបណ្ដាការសន្ទនាសម្រុះសម្រួលប្រជាជាតិខាងមុខ តាមការអំពាវនាវរបស់ប្រធានាធិបតីជាបណ្តោះអាសន្ន លោក Adly Mansour ទេ។ 
អង្គការភាតរៈឥស្លាមបដិសេធចូលរួមបណ្ដាការសន្ទនាសម្រុះសម្រួលប្រជាជាតិ - ảnh 1
អ្នកនាំពាក្យនៃអង្គការ MB លោក Ahmed Aref (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ២៣ កក្កដា អង្គការភាតរៈឥស្លាម (MB) បានឲ្យដឹងថា៖ អង្គការនេះនឹងមិនចូលរួមបណ្ដាការសន្ទនាសម្រុះសម្រួលប្រជាជាតិខាងមុខ តាមការអំពាវនាវរបស់ប្រធានាធិបតីជាបណ្តោះអាសន្ន លោក Adly Mansour ទេ។ អ្នកនាំពាក្យនៃអង្គការ MB លោក Ahmed Aref បានចាត់ទុកថា​៖ ការសន្ទនានេះ
គ្មានន័យដោយសារ រដ្ឋាភិបាលជាបណ្តោះអាសន្នដែលត្រូវបានបង្កើតគឺខុសច្បាស់
។ តាមលោក Aref បានឲ្យដឹងទៀតថា៖ សម្ព័ន្ធភាពជាតិគាំទ្រភាពស្របច្បាប់និងជា
កំលាំងដឹកនាំដោយ MB ដែលគាំទ្រលោក Mohamed Morsi ក៏បានបដិសេធចំពោះ
ការអំពាវនាវសម្រុះសម្រួលពោលខាងលើ។ នាថ្ងៃដ៏ដែល ថ្លែងមតិលើកាណាល់
ទូរទស្សន៍ ប្រធានាធិបតី Mansour បានអំពាវនាវជាថ្មីម្តងទៀតឲ្យកំលាំងនយោបាយ
នៅអេហ្ស៊ីបទាំងឡាយចូលរួមការសន្ទនាសម្រុះសម្រួលជាតិ ក្នុងដំណាក់កាល
អន្តរកាលនេះ៕

ប្រតិកម្មទៅវិញ