អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg (រូបថត៖ THX/TTXVN) |
នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន លោក Jens Stoltenberg បានអំពាវនាវឱ្យអ៊ីរ៉ង់គួរតែអត់ធ្មត់ ព្រមទាំងអះអាងថាគ្មានទាហាអង្គការ NATO ណាមួយនៅអ៊ីរ៉ាក់ត្រូវបានរងរបួសនៅក្នុងការវាយប្រហារដូចពោលខាងនេះឡើយ។ នាថ្ងៃដដែលនោះនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ សំដៅសងសឹកនឹងការដែលអាមេរិកវាយប្រហារតាមជើងអាកាសទៅលើអាកាសយានដ្ឋានអន្តរជាតិទីក្រុង Baghdad កាលពីថ្ងៃទី ៣ ខែមកកន្លងមក ដែលបណ្តាលឲ្យឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់របស់អ៊ីរ៉ង់ត្រូវបានស្លាប់ផងដែរ។
ទន្ទឹមនឹងនេះ នាថ្ងៃដដែល រដ្ឋាភិបាលអាល្លឺម៉ង់ក៏បានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានយោធា Al-Asad និង Arbil នៅអ៊ីរ៉ាក់ ដោយអំពាវនាវឱ្យទីក្រុងតេហេរ៉ង់គួរតែបញ្ចប់ជម្លោះទាំងនេះផងដែរ៕