លេខាទី ១ នៃមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត លោក Nguyen Anh Tuan និងលោកស្រី Sharon Maree Kane នាយកអង្គការ Plan International ប្រចាំនៅវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២១-២០២៦ (រូបថត៖ doanthanhnien.vn) |
កម្មវិធីនេះមានគោលបំណង លើកកម្ពស់សិទ្ធិកុមារនិងសិទ្ធិយុវជននៅវៀតណាម ធានាសមភាព យេនឌ័រតាមរយៈសកម្មភាពនិងគម្រោងក្នុងវិស័យអាទិភាព ពីរគឺការបង្ការនិងទប់ទល់ជាមួយអំពើហិង្សាផ្អែកលើយេនឌ័រ និងធ្វើឱ្យប្រសើរឡើងនូវបំណិនជីវិត ជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍអាជីពរបស់យុវជន។ កម្មវិធីនេះរួមមានគម្រោងចំនួន ០៤ ផងដែរ។ សកម្មភាពនិងគម្រោងនានានឹងប្រព្រឹត្តទៅនៅតាមបណ្តាខេត្តក្រុងជាច្រើនដូចជាហាណូយ Quang Binh, Quang Tri, Kon Tum, Lai Chau, Ha Giang ហើយចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៦ ដោយផ្អែកលើបទប្បញ្ញត្តិនៃច្បាប់វៀតណាម សន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិក គោលនយោបាយការពារកុមារនិងគោលនយោបាយប្រឆាំងអំពើពុករលួយនិងការក្លែងបន្លំរបស់អង្គការ Plan។
នៅក្នុងពិធីចុះហត្ថលេខា លោកស្រី Sharon Maree Kane នាយកនៃអង្គការ Plan អន្តរជាតិនៅវៀតណាមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការ Plan អន្តរជាតិនៅវៀតណាមក្នុងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សហភាពយុវជននិងធានាការពារសិទ្ធិកុមារនិងយុវជន នៅវៀត ណាម៕