នាថ្ងៃទី ១១ ខែកក្កដា ក្នុងរបាយការណ៍ប្រចាំខែ អង្គការ OPEC បានលើកច្បាស់ ថាសកម្មភាពពាណិជ្ជកម្មដ៏រស់រវើកនៅលើពិភពលោកក្នុងឆ្នាំ ២០១៧ និង ២០១៨ បានជួយជំរុញកំណើនសេដ្ឋកិច្ចនិងតម្រូវការចំពោះប្រេងឆៅផងដែរ។ អង្គការ OPEC ព្យាករណ៍ថានិន្នាការនេះនឹងធ្លាក់ចុះនៅពេលដែលភាពតានតឹង នៃពាណិជ្ជកម្មឡើងជណ្តើរដោយសារអាមេរិកនិងចិនបានប្រកាសវិធានការ តបតគ្នា៕