អង្ករនាំចេញរបស់វៀតណាមមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក (រូបថត៖ thanhnien.vn) |
នេះគឺជាលើកដំបូងក្នុង ប្រវត្តិសាស្ត្ររយៈពេល ៣០ ឆ្នាំនៃការនាំចេញអង្ករ ដែលអង្ករវៀតណាមមានតំលៃនាំចេញស្មើនឹងអង្ករថៃ។ សហគ្រាសនាំចេញអង្ករជាច្រើនបានវាយតម្លៃថា អង្ករវៀតណាមកំពុងត្រូវបានអ្នកនាំចូលប្រមូលទិញក្នុងតម្លៃខ្ពស់ ព្រោះថាគុណភាពអង្ករវៀតណាមត្រូវបានកែលម្អ។ អ្នកជំនាញជាច្រើនបានចាត់ទុកថា តម្លៃនាំចេញអង្កររបស់វៀតណាមកំពុងមាននិន្នាការល្អ ដោយសារកិច្ចព្រមព្រៀង ព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប(EVFTA) បានចូលជាធរមានជាផ្លូវការ។ យោងតាមស្ថិតិរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថាក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២០ វៀតណាមបាននាំចេញអង្ករប្រមាណ ៣,៩ លានតោន ដោយមានតម្លៃប្រាក់នាំចេញចំនួន ១,៩ ពាន់លានដុល្លារ ធ្លាក់ចុះ ១,៤% គិតជាបរិមាណ ប៉ុន្តែកើនឡើង ១០,៩% គិតជាតម្លៃ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ៕