អគារដែលត្រូវបាក់រលំនៅកម្ពុជា |
នាថ្ងៃទី ២៤ ខែមិថុនា មជ្ឈដ្ឋានមន្ត្រីកម្ពុជាបានឲ្យដឹងថាចំនួនមនុស្សត្រូវស្លាប់ ក្នុងការបាក់រលំអាគារ កម្ពស់៧ ជាន់ របស់អ្នកម៉ៅការសាងសង់ចិនមួយរូបនៅភាគនិរតី ខេត្ត ព្រះសីហនុ កាលពីថ្ងៃទី ២២ បានកើនឡើង ២៤ នាក់។ ហេតុដូច្នេះ គិតដល់ពេលនេះ មានមនុស្ស ចំនួន ២៤ នាក់ ត្រូវស្លាប់ និង ២៤ នាក់ផ្សេងទៀតត្រូវរងរបួសក្នុង សិនាដកម្ម។ មជ្ឈដ្ឋានមន្ត្រីថ្នាក់ខេត្តក៏បានឲ្យដឹងថា អាគារនេះត្រូវបានកសាងដោយខុសច្បាប់។
កាលពីយប់ថ្ងៃទី ២៣ ខែមិថុនា បន្ទាប់ពីវិលត្រឡប់មកពីកិច្ចប្រជុំកំពូលអាស៊ាននៅថៃនោះ សម្ដេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញទៅកាន់ក្រុងព្រះសីហនុ ដើម្បីបញ្ជាណែនាំការងារសង្គ្រោះ។
នាបច្ចុប្បន្ននេះ មូលហេតុនៃការបាក់រលំអាគារនេះ កំពុងត្រូវបានស៊ើបអង្កេត។ ប៉ូលីសបានចាប់ឃុំមុខសញ្ញាពាក់ព័ន្ធចំនួន ៤ នាក់ ដែលក្នុងនោះមានម្ចាស់អាគារនេះ (ជនជាតិចិន) នាយកក្រុមហ៊ុនសំណង អ្នកម៉ៅការ និងម្ចាស់ដីជនជាតិកម្ពុជា៕