អគ្គលេខាបក្សលោកNguyenPhuTrongអញ្ជើញទៅទស្សនៈនៅទីក្រុងMumbai

Chia sẻ

(VOVworld)-បន្តដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារ
ណៈរដ្ឋឥណ្ឌា នាយប់ថ្ងៃទី២១ វិច្ឆិកា អគ្គលេខាគណៈ
កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក 
Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម
បានអញ្ជើញទៅទស្សនៈនៅMumbai មជ្ឈមណ្ឌល
ហិរញ្ញវត្ថុនិងជាទីក្រុងធំបំផុតរបស់ឥណ្ឌា។

អគ្គលេខាបក្សលោកNguyenPhuTrongអញ្ជើញទៅទស្សនៈនៅទីក្រុងMumbai - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong ថ្លែងមតិនៅវេទិការអង្គការអាជីវកម្ម Mumbai

(VOVworld)-បន្តដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋឥណ្ឌា នាយប់ថ្ងៃទី២១ 
វិច្ឆិកា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu
Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅទស្សនៈនៅMumbai មជ្ឈមណ្ឌលហិរញ្ញវត្ថុនិងជាទីក្រុងធំបំផុតរបស់ឥណ្ឌា។នៅទីនេះ អគ្គលេខាបក្ស
លោក Nguyen Phu Trong​ បានចូលរួមវេទិការអង្គការអាជីវកម្មMumbai និងជួបសន្ទនា
ជាមួយទេសាភិបាលរដ្ឋ​ Maharashtra។
មុននោះ​នារសៀលថ្ងៃទី២១ វិច្ឆិកា នៅរដ្ឋធានីNew Deli អគ្គលេខាបក្សលោក​ Nguyen
Phu​ Trong បានជួបសន្ទនាជាមួយអគ្គលេខាគណៈបក្សកុម្មុយនិស្តឥណ្ឌា(CPI) អគ្គ
លេខាគណៈបក្សកុម្មុយនិស្តMarxist(CPI(M))និងអនុប្រធានគណៈបក្សប្រជាជន
ឥណ្ឌា​(BJP)។នៅជំនួបសន្ទនាទាំងនេះបណ្ដាថ្នាក់ដឹកនាំនៃគណៈបក្សឥណ្ឌានានា
សុទ្ធតែវាយតំលៃខ្ពស់សមិទ្ធិដ៏ធំធេងទាំងឡាយក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីនៅវៀតណាម​ ហើយឯកភាពជាគោលការណ៍ជំរុញ បើកទូលាយនិងធ្វើអោយស៊ីជំរៅជាងទៀត
ទំនាក់ទំនងវៀតណាម-ឥណ្ឌា។ថ្នាក់ដឹកនាំរបស់គណៈបក្សឥណ្ឌានានាបានចាត់ទុក
ថា វៀតណាមនិងឥណ្ឌាត្រូវបន្តបង្កើនបណ្ដាសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូ ព័ត៏មាន
បទពិសោធន៍ដ៏ជាក់ស្ដែង​និងសហការស្អិតរមួតលើបណ្ដាវេទិការគណៈបក្សកុម្មុនិស្ត
និងកម្មករអន្តរជាតិ៕

ប្រតិកម្មទៅវិញ