អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tay Ninh

Chia sẻ
(VOVworld)-នៅក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិ ការបក្សខេត្ត Tay Ninh នាថ្ងៃទី៥មិថុនា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម 
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tay Ninh - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu TRong អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tay Ninh

(VOVworld)-នៅក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិ
ការបក្សខេត្ត Tay Ninh នាថ្ងៃទី៥មិថុនា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
លោក Nguyen Phu Trong បានស្នើរឲ្យខេត្ត ត្រូវបន្តវាយតម្លៃ និងធ្វើស្វែងរក រាល់
សក្កានុភាព ប្រៀបខ្លាំង ក៏ដូចជារាល់យន្តការ គោលនយោបាយដើម្បី ជម្រុញការ
អភិវឌ្ឍន៍ផ្នែកឧស្សាហកម្ម កសិកម្មបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ និង សេវាកម្ម។
​រួមជាមួយគ្នានោះ ថ្នាក់ដឹកនាំខេត្តគប្បីផ្តោតសំខាន់លើការងារធានា សន្តិសុខ
សង្គម​ ថែទាំជនមានគុណូបការៈ និងជនក្រីក្រ។ ជាពិសេសត្រូវយក ចិត្តទុកដាក់
ការងារបណ្តុបណ្តាលប្រភពធនធានមនុស្សគុណភាពខ្ពស់ បំពេញ ល្អការងារក
សាងបក្ស ដើម្បីខេត្ត Tay Ninh ក្លាយទៅជាខេត្តសម្បូរសប្បាយ ពីមួយថ្ងៃទៅមួយថ្ងៃ។

        មុននោះ​នាពេលរសៀលថ្ងៃទី៤មិថុនា លោក Nguyen Phu Trong បាន អញ្ជើញ
ទៅស្វែងយល់សកម្មភាពផលិតកម្មរបស់កសិដ្ឋាន Ninh Dien នៅស្រុក Chau Thanh។
នៅទីនេះ លោកអគ្គលេខាបក្សបានលើកសរសើរភាពស្វាហាប់​ច្នៃប្រឌិតរបស់កសិ
ដ្ឋានក្នុងការកសាងរូបសណ្ឋានផលិតកម្មមួយតាមទិសទំនើប

        “កសិដ្ឋាននេះធ្វើការរកស៊ីតាមរូបសណ្ឋានថ្មី តាមទិសភ្ជាប់ផ្នែកកសិកម្ម
ជាមួយនឹងឧស្សាហកម្មនិងបច្ចេកវិទ្យាខ្ពស់ គុណភាពខ្ពស់និងសមត្ថភាពខ្ពស់។
ហើតខ្សែសង្វាក់ផលិតកម្មនៅទីនេះគឺទំនើបណាស់! អាចនិយាយបានថា​ នេះជា
កត្តាថ្មី ដូច្នេះប្រសិនបើយើងបំពេញល្អ ជោគជ័យនេះបានរីកសាយភាយក្នុង សហ
គមន៍នោះ ពោលគឺសមស្របទៅនឹងគោលនយោបាយ គោលមាគ៌ា និង សេចក្តី
សម្រេចចិត្តរបស់បក្សដែរ”៕

ប្រតិកម្មទៅវិញ