ទិដ្ឋភាពនៃជំនួបពិភាក្សារវាងអគ្គលេខាបក្ស លោក Nguyen Phu Trong ជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅវៀតណាមលោក Gareth Ward (រូបថតៈ Xuan Dan/VOV1) |
អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា វៀតណាមយកចិត្តទុក ដាក់យ៉ាងខ្លាំងចំពោះតួនាទីនិងឋានៈរបស់ អង់គ្លេសនិងចង់ជម្រុញថែមទៀតកិច្ច សហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន ហិរញ្ញវត្ថុ វប្ប ធម៌ អប់រំ ការពារសន្តិសុខ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងការផ្លាស់ប្តូរនៅលើ កណាល់របស់បក្ស រដ្ឋសភា ប្រជាជននិងរវាងតំបន់នានានៃប្រទេសទាំងពីរផងដែរ។
ទិដ្ឋភាពនៃជំនួប |
អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើសុំឱ្យភាគីទាំងពីរពង្រឹងការសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិពហុភាគី។ គាំទ្រការអភិវឌ្ឍទំនាក់ទំនងរវាងអង់គ្លេសនិងអាស៊ាន។ ជាពិសេស ជូនពរឲ្យលោកឯកអគ្គរដ្ឋទូត Gareth Ward នឹងទទួលបានជោគជ័យក្នុងអាណត្តិបំពេញបេសកកម្មការទូតរបស់ខ្លួននៅវៀតណាម ដោយបានរួមចំណែក ជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរវៀតណាម - អង់គ្លេសឲ្យមានការអភិវឌ្ឍន៍ឥតឈប់ឈរនិងកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕