អគ្គលេខាបក្សលោក Nguyễn Phú Trọng អញ្ជើញជាអធិបតីសន្និសីទគណៈកម្មាធិការយោធាមជ្ឈឹម |
នាថ្ងៃទី១៥ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការយោធាមជ្ឈឹមបានរៀបចំសន្និសីទបូកសរុបការងារយោធា ការពារប្រទេសឆ្នាំ២០១៧និងកំណត់ទិសដៅ ភារកិច្ចឆ្នាំ២០១៨។ អគ្គលេខាបក្ស និងជាលេខាគណៈកម្មាធិការយោធាមជ្ឈឹម លោក Nguyen Phu Trong បានអញើ្ជញជាអធិបតីសន្និសីទ។ នៅទីនេះ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ភារកិច្ចសំខាន់ក្នុងឆ្នាំ២០១៨ គឺត្រូវក្តាប់ជាប់ស្ថានភាព ធ្វើសេនាធិការចំពឡបក្ស រដ្ឋ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នទាក់ទិននានា បង្កើនកិច្ចការបរទេសការពារជាតិ។
តាមផែនការ កិច្ចប្រជុំចុងឆ្នាំ២០១៧ គណៈកម្មាធិការយោធាមជ្ឈឹមនឹងបន្តប្រព្រឹត្តទៅដល់ថ្ងៃទី១៦ធ្នូឆ្នាំ២០១៧៕