អគ្គលេខាបក្ស លោក Nguyen Phu Trong ជាមួយថ្នាក់ដឹកនាំក្រសួងការពារប្រទេស (រូបថត៖ Trong Duc/TTXVN) |
នាព្រឹកថ្ងៃទី២០ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការយោធាមជ្ឈិម ក្រសួងការពារប្រទេសបានរៀបចំសន្និសីទនយោបាយយោធានៃកងទ័ពទាំងមូល ឆ្នាំ ២០២២។ អគ្គលេខាបក្ស លោក Nguyen Phu Trong លេខាគណៈកម្មាធិការយោធាមជ្ឈិមបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដឹកនាំសន្និសីទ។
នៅឆ្នាំ ២០២២ គណៈកម្មាធិការមជ្ឈិមយោធា ក្រសួងការពារប្រទេស បានបញ្ចប់ទាំងស្រុងនូវគោលដៅ និងភារកិច្ចក្នុងឆ្នាំ ២០២២; ក្តាប់ជាប់នូវការ ព្យាករណ៍ស្ថានការណ៍ឲ្យបានត្រឹមត្រូវ ធ្វើសេនាធិការជូនបក្ស រដ្ឋ ដោះស្រាយស្ថានការណ៍ដោយភាពបត់បែន និងប្រកបដោយប្រសិទ្ធភាព; ស្រាវជ្រាវ និងលើកសំណើរនូវកិច្ចការ និងគោលនយោបាយថ្មីៗមួយចំនួន លើការពង្រឹងសក្តានុពលការពារជាតិ រួមផ្សំជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ។
នៅឆ្នាំ២០២៣ គណៈកម្មាធិការមជ្ឈិមយោធា និងក្រសួងការពារប្រទេសនឹងផ្តោតលើការដាក់ពង្រាយភារកិច្ចចំនួន ៩ ដែលក្នុងនោះ ស្រាវជ្រាវ ព្យាករណ៍ និងផ្តល់យោបល់លើយុទ្ធសាស្ត្រជាមួយបក្ស និងរដ្ឋ ដើម្បីមានគោលការណ៍ណែនាំ និងគោលនយោបាយ ដោះស្រាយជម្លោះដោយជោគជ័យ។ ធ្វើសេនាធិការប្រកបដោយគុណភាពលើការបូកសរុបសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមទី ៨ នីតិកាល ទី ១១ ស្តីពីយុទ្ធសាស្ត្រការពារជាតិក្នុងស្ថានភាពថ្មី; បន្តកសាងនិងពង្រឹងខឿនការពារជាតិ ការពារប្រជាជនគ្រប់ជ្រុងជ្រោយ។ អនុវត្តគោលនយោបាយរួមគ្នាការពារជាតិជាមួយសេដ្ឋកិច្ចសង្គម៕