អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញចូលរួមពិធីបើកឆ្នាំសិក្សាថ្មី ២០១៨-២០១៩នៅវិទ្យាស្ថានកសិកម្មវៀតណាម

Chia sẻ
(VOVWORLD) - វិទ្យាស្ថានកសិកម្មវៀតណាមត្រូវការខិតខំប្រឹងប្រែងថែមទៀតដើម្បីក្លាយទៅជាមហាវិទ្យាល័យឈានមុខគេក្នុងវិស័យកសិកម្ម ព្រមទាំងជំរុញយ៉ាងខ្លាំង ក្លាថែមទៀតនូវសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេក វិទ្យាសំដៅបណ្ដុះបណ្ដាលប្រភពធនធានមនុស្សប្រកបដោយគុណភាពក្នុងវិស័យកសិកម្មផងដែរ។
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញចូលរួមពិធីបើកឆ្នាំសិក្សាថ្មី ២០១៨-២០១៩នៅវិទ្យាស្ថានកសិកម្មវៀតណាម - ảnh 1អគ្គលេខាបក្សលោក Nguyen Phu Trong ទៅទស្សនាមណ្ឌលតាំងបង្ហាញផលិតផលកសិកម្មនៃវិទ្យាស្ថាន (រូបថត៖ VOV) 


នេះ ជាសំណូមពររបស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong នាពេលអញ្ជើញចូលរួមពិធីបើកឆ្នាំសិក្សាថ្មី២០១៨-២០១៩នៅវិទ្យាស្ថានកសិកម្មវៀតណាម កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា។ លោក អគ្គលេខាបក្សមានគោលបំណងថា វិទ្យាស្ថានបន្តផ្លាស់ប្ដូរថ្មីខ្លឹមសារនិងវិធី សាស្ត្របណ្ដុះបណ្ដាលឲ្យបានសមស្របទៅនឹងសម័យកាលបដិវត្តន៍ឧស្សាហ កម្ម៤.០។ ភារកិច្ចស្នូលនៃវិទ្យាស្ថាននោះគឺបម្រើការរៀបចំរចនាសម្ព័ន្ធខឿន កសិកម្មឡើងវិញ ហើយអភិវឌ្ឍន៍តំបន់ជនបទតាមទិសឆ្លាតវៃ ធ្វើសមាហរណ កម្មទៅក្នុងអន្តរជាតិ បន្សាំជាមួយបម្រែបម្រួលអាកាសធាតុ លើកស្ទួយតំលៃ បន្ថែមនិងអភិវឌ្ឍន៍ដោយចីរភាព៕

ប្រតិកម្មទៅវិញ