អគ្គលេខាបក្សលោក Nguyen Phu Trong ជួបសំណេះសំណាលជាមួយកសិករឆ្នើមនៃការផ្លាស់ប្ដូរថ្មីរយៈពេល៣០ឆ្នាំ (រូបថត៖ TTXVN) |
ថ្លែងមតិនៅទីនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានលើកសរសើរនិងថ្លែងអំណរគុណចំពោះការរួមវិភាគទានដ៏ធំធេងនិងថ្លៃថ្នូររបស់ចលនាកសិករ សកម្មភាពរបស់សមាគមកសិករ។ លោកមានបំណងថា ក្រុមកសិករដែលត្រូវបានលើកតម្កើងលើកនេះក៏ដូចជាប្រជាកសិករក្នុងទូទាំងប្រទេសបន្តម្ចាស់ការ សកម្ម ច្នៃប្រឌិត រួមវិភាគទានថែមទៀតសំដៅកសាងខឿនកសិកម្មអភិវឌ្ឍន៍លើគ្រប់វិស័យតាមទិសទំនើប និរន្តរភាព និងកសាងជនបទថ្មីអារិយធម៌៕