អគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាមលោក To Lam។ រូបថត៖ VOV |
សារលិខិតបានសង្កត់ធ្ងន់ថា ដែលលោកប្រធានរដ្ឋ To Lam ត្រូវបានជ្រើសតាំងដើម្បីកាន់តំណែងដ៏សំខាន់នេះ បង្ហាញពីការជឿជាក់ និងការវាយតម្លៃខ្ពស់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាម;។ ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប៉ិនប្រសប់ និងឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋ To Lam ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលជាច្រើនថែមទៀត ក្នុងបុព្វហេតុនៃការផ្លាស់ប្តូរថ្មី រៀបចំការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។
អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានអះអាងថា លោកនឹងប្រកៀកស្មាជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម បន្តពង្រឹងនិងពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយឡាវ-វៀតណាម វៀតណាម-ឡាវ ឲ្យកាន់តែអភិវឌ្ឍន៍ ស៊ីជម្រៅ និងមានប្រសិទ្ធភាពលើគ្រប់វិស័យ៕