(VOVworld) - នាព្រឹកថ្ងៃទី២៩ សីហា អគ្គលេខាបក្សកុម្មុយនិស៍វៀតណាមលោក
Nguyen Phu Trongបានទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែលជាតិជាពិសេស Tan Trao
នៅស្រុក Son Duong ខេត្ត Tuyen Quangភាគខាងជើងវៀតណាម។លោក បានទៅ
ទស្សនាខ្ទមNa Nua គឺកន្លែងដែលលោកប្រធានហូជីមិញបានស្នាក់នៅនិងធ្វើការ
ចាប់ពីខែឧសភាដល់ខែសីហា ឆ្នាំ១៩៤៥ ដើម្បីបញ្ជាណែនាំការងារត្រៀមរៀបចំ
និងដឹកនាំការធ្វើកុប្បកម្មដណ្ដើមយករដ្ឋអំណាចទទួលបានជោគជ័យនៅទូទាំង
ប្រទេស បង្កើតសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម។
|
លោក Nguyen Phu Trong ដុតធូបនៅខ្ទុម Na Nua |
បន្ទាប់នោះ លោក Nguyen Phu Trong បានទៅទស្សនាសាលាភូមិTan Trao គឺកន្លែង
ដែលលោកប្រធានហូជីមិញនិងបណ្ដាថ្នាក់ដឹកនាំបដិវត្តន៍វៀតណាមអនុម័តលើបទ
ធ្វើកុប្បកម្មនៅទូទាំងប្រទេសដំណើរការបដិវត្តន៍ខែសីហា និងគោលនយោបាយ
សំខាន់ចំនួន១០របស់រដ្ឋាភិបាល Viet Minh។
នៅឃុំ Tan Lap ស្រុក Tan Trao លោក Nguyen Phu Trong បានទៅទស្សនាកេរ្តិ៍ដំណែល
ផ្ទះលោក Hoang Trung Dan គឺកន្លែងដែលនាយឧត្តមសេនីយ៍ Vo Nguyen Giap បាន
ស្នាក់នៅនិងធ្វើការចាប់ពីចុងខែឧសភាដល់ខែសីហា ១៩៤៥។នៅទីនេះ លោក
Nguyen Phu Trong បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមវាយតំលៃខ្ពស់និង
ដឹងគុណជានិច្ចចំពោះរាល់ការរួមវិភាគទាននិងគុណូបការៈដ៏ធំធេង ស្មោះត្រង់របស់
ជនរួមជាតិខេត្ត Tuyen Quang ចំពោះលោកប្រធានហូជីមិញ និងបដិវត្តន៍វៀតណាម។
ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក Son Duong លោក
Nguyen Phu Trong បានចាត់ទុកថា ស្រុក Son Duong មានយថាទស្សន៍និងលក្ខណៈ
ជាច្រើនដើម្បីអភិវឌ្ឍន៍កសិកម្ម រុក្ខកម្ម និងទេសចរណ៍ផងដែរ៕