អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយបេសកជនពិសេសនៃអគ្គលេខាបក្សកម្មុយនិស្តចិន

Chia sẻ
(VOVWORLD) - អគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយបេសកជនពិសេសនៃអគ្គលេខាបក្សកម្មុយនិស្តចិនលោក Song Tao 
អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយបេសកជនពិសេសនៃអគ្គលេខាបក្សកម្មុយនិស្តចិន - ảnh 1 អគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយបេសកជនពិសេសនៃអគ្គលេខាបក្សកម្មុយនិស្តចិនលោក Song Tao

(VOVworld) - ក្នុងជំនួបសន្ទនានារសៀលថ្ងៃទី ១ វិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយចិនហើយមានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយចិន ព្រមទាំង ភាគីទាំងពីរអនុវត្តល្អការយោគយល់គ្នារួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងប្រទេសទាំងពីររួមជាមួយកិច្ចព្រមព្រៀងដែលទទួលបាន។ អគ្គលេខបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ វៀតណាម គោរពដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមនិងការចូលរួមសន្និសីទជាន់ខ្ពស់ APEC របស់អគ្គលេខាប្រធានរដ្ឋចិន លោក Xi Jinping ហើយសម្តែងគោលបំណងថា ភាគីទាំងពីរនឹងត្រៀមរៀបចំល្អដើម្បីដំណើរទស្សនកិច្ចប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ រីឯខ្លួនវិញ បេសកជនពិសេសរបស់អគ្គលេខាបក្សប្រធានរដ្ឋចិន លោក Song Tao បានអះអាងថា៖ បក្សរដ្ឋនិងប្រជាជនចិននិយាយរួមនិងអគ្គលេខាបក្សកម្មុយនិស្តចិន លោក Xi Jinping គោរពការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការជាមួយវៀតណាម ជំរុញការផ្លាស់ប្តូរយុទ្ធសាស្ត្របង្កើនទំនុកទុកចិត្តនយោបាយដើម្បីនាំទំនាក់ទំនងទ្វេរភាគីអភិវឌ្ឍន៍ ឲ្យបានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ