(VOVworld)-នាព្រឹកថ្ងៃទី៨កក្កដា (តាមម៉ោងអាមេរិក) ពោលគឺយប់ថ្ងៃទី៨កក្កដា (តាមម៉ោងវៀតណាម)នៅទីស្នាក់ការរដ្ឋសភាអាមេរិក អគ្គលេខាបក្សកុម្មុយនិស្ត
វៀតណាម លោកNguyen Phu Trong បានមានជំនួបជាមួយ ព្រឹទ្ធសមាជិកនិង
សមាជិកសភាជាន់ទាបអាមេរិក។ អតីតប្រធានព្រឹទ្ធសភាអាមេរិកលោក Patrick
Leahy ធ្វើជាអធិបតីជំនួបនេះ។ នៅទីនេះ បណ្តាសមាជិកសភាអាមេរិកបាន សម្តែងនូវការគាំទ្រចំពោះការបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ រវាងអាមេរិកនិងវៀតណាម ព្រមទាំងមានបំណងជម្រុញកិច្ចសហប្រតិបត្តិការ រវាងអាមេរិកនិងរដ្ឋនានារបស់អាមេរិកជាមួយវៀតណាមលើគ្រប់វិស័យ ក្នុងនោះ មានបញ្ហាពាណិជ្ជកម្មនិងសន្តិសុខ។ សមាជិកសភាអាមេរិកក៏បានសម្តែងនូវការ យកចិត្តទុកដាក់ខ្ពស់បំផុតទៅលើសភាពការណ៍នៅសមុទ្រខាងកើតនាពេលថ្មីៗ
នេះផងដែរ។
|
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមជួបជាមួយព្រឹទ្ធសមាជិកនិងសមាជិក
សភាជាន់ទាបអាមេរិក (រូបថតៈ TTXVN)
|
ថ្លែងមតិក្នុងជំនួបនេះ អគ្គលេខា Nguyen Phu Trong បានឲ្យដឹងថា ទំនាក់ទំនងនៃប្រទេសទាំងពីរវៀតណាមនិងអាមេរិកមានការអភិវឌ្ឍន៍យ៉ាងសកម្មនា
រយៈ២០ឆ្នាំកន្លងទៅ គឺដោយសារឈរលើមូលដ្ឋានគោរពរាល់គោលការណ៍ សំខាន់ក្នុងទំនាក់ទំនងអន្តរជាតិ នោះគឺគោរពគ្នាទៅវិញទៅមក ត្រៀមខ្លួនជា ស្រេចបើកចំហររាល់កិច្ចចរចារ ដើម្បីទទួលបានការយល់ដឹងរួមលើបណ្តាបញ្ហា ដែលខ្វែងគំនិតរវាងប្រទេសទាំងពីរ។ លោកអគ្គលេខាក៏បានវាយតម្លៃខ្ពស់
ចំពោះ ការដែលរដ្ឋសភាអាមេរិក សម្តែងនូវការយកចិត្តទុកដាក់ ដោយមាន
ការរួមចំណែកយ៉ាងសកម្មចំពោះបញ្ហាសមុទ្រខាងកើត។ លោកបានអះអាង
ថា វៀតណាមនៅតែ ប្រកាន់ខ្ជាប់ការផ្តូចផ្តើមគំនិតក្នុងការដោះស្រាយជំលោះ
ដោយសន្តិវិធី តាមរយៈការ គោរពច្បាប់អន្តរជាតិ អនុសញ្ញាអ.ស.បស្តីពីច្បាប់
សមុទ្រ(UNCLOS)ឆ្នាំ១៩៨២។
ក៏ក្នុងថ្ងៃដដែល អគ្គលេខា Nguyen Phu Trong បានមានជំនួបសន្ទនា
ជាមួយព្រឹទ្ធសមាជិក John McCain ។ ក្នុងជំនួបនេះ ព្រឹទ្ធសមាជិក John McCain
បានអះអាងថា ភាគីអាមេរិកត្រៀមខ្លួនជាស្រេច បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាមជាពិសេសលើវិស័យយោធានិងសន្តិសុខ។ លោក
John McCain ក៏បានពិភាគ្សាជាមួយលោក Nguyen Phu Trong អំពីបញ្ហាអន្តរ ជាតិនិងតំបន់មួយចំនួន ក្នុងនោះមានស្ថានភាពនៅសមុទ្រខាងកើតនិងសន្តិ
សុខ បណ្តាញអ៊ីនធើណែតជាដើម៕