អគ្គលេខាបក្សកម្មុយនិស្ត្រវៀតណាមទទួលជួបសន្ទនាជាមួយព្រះមហាក្សត្រម៉េឡេស៊ី

Chia sẻ

(VOVworld) – នាថ្ងៃទី​ ៦ កញ្ញា អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen
Phu Trong បានទទួលជួបសន្ទនាជាមួយព្រះមហាក្សត្រម៉ាឡេស៊ី លោក Apdul Halim
Muadzam Shah ដែលកំពុងយាងព្រះរាជដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ 

អគ្គលេខាបក្សកម្មុយនិស្ត្រវៀតណាមទទួលជួបសន្ទនាជាមួយព្រះមហាក្សត្រម៉េឡេស៊ី - ảnh 1
អគ្គលេខាបក្សកម្មុយនិស្ត្រវៀតណាមទទួលជួបសន្ទនាជាមួយព្រះមហាក្សត្រម៉េឡេស៊ី
(Image: nguyenphutrong.org)

(VOVworld) – នាថ្ងៃទី​ ៦ កញ្ញា អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen
 Phu Trong បានទទួលជួបសន្ទនាជាមួយព្រះមហាក្សត្រម៉ាឡេស៊ី លោក Apdul Halim
Muadzam Shah ដែលកំពុងយាងព្រះរាជដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
ក្នុងជំនួប អគ្គលេខា Nguyen Phu Trong បានសម្តែងនូវការពេញ ចិត្តចំពោះការអភិវឌ្ឍន៍
ទំនាក់ទំនងរវាងប្រទេសទាំង ២ ក្នុងរយៈពេលកន្លងមក ហើយជឿជាក់ថា៖ ដំណើរ
ទស្សនកិច្ចលើកនេះរបស់ព្រះមហាក្សត្រម៉ាឡេស៊ីនឹងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនង
ទ្វេភាគីឲ្យបានខ្លាំងក្លាថែមទៀត។ អគ្គលេខា Nguyen Phu Trong បានអះអាងទៀតថា៖ គោលនយោបាយមុនក៏ដូចជាក្រោយ របស់វៀតណាមគឺយកចិត្តទុកដាក់ បង្កើន និងបើកទូលាយទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ
បណ្ដាប្រទេសក្នុងតំបន់ ក្នុងនោះមានម៉ាឡេស៊ី​ផង ក្នុងក្របខ័ណ្ឌអាស៊ាននិងនៅ
បណ្ដាវេទិការសហប្រតិបត្តិការពហុភាគីដើម្បីផលប្រយោធន៍របស់ប្រជាជននៃ
ប្រទេសទាំង ២ សន្តិភាព ស្ថិរភាពនិង​អភិវឌ្ឍន៍ក្នុងតំបន់និងលើសកលលោក៕


ប្រតិកម្មទៅវិញ