អគ្គលេខាបក្សកុម្មុនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌ

Chia sẻ
(VOVworld)-អគ្គលេខាបក្សកុម្មុនិស្តវៀតណាម លោក
 Nguyen Phu Trong និង គណៈប្រតិភូជាន់ខ្ពស់វៀត
ណាម នាថ្ងៃទី១៩វិច្ឆិកាបានចាកចេញពីទីក្រុងហាណូយ

(VOVworld)-អគ្គលេខាបក្សកុម្មុនិស្តវៀតណាម លោក Nguyen Phu Trong និង គណៈប្រតិភូជាន់ខ្ពស់វៀតណាម នាថ្ងៃទី១៩វិច្ឆិកាបានចាកចេញពីទីក្រុងហា ណូយទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌាតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋ មន្រ្តីឥណ្ឌាលោក Manmohan Singh។

អគ្គលេខាបក្សកុម្មុនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌ - ảnh 1
អគ្គលេខាបក្សកុម្មុនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក ស្រីPreeti Saran នាថ្ងៃទី១៥វិច្ឆិកា
រូបថតៈ TTXVN

         ក្នុងដំណើរទស្សនកិច្ចពីថ្ងៃទី១៩ដល់ថ្ងៃទី២២វិច្ឆិកា អគ្គលេខាលោក
Nguyen Phu Trong នឹងមានជំនួបសន្ទនានិងអញ្ជើញចូលរួមពិធីជប់លៀងជាផ្លូវ
ការរបស់នាយករដ្ឋមន្រ្តីឥណ្ឌា Manmohan Singh ព្រមទាំងមានជំនួបសន្ទនា
ជាមួយថ្នាក់ដឹកនាំមួយចំនួនទៀតរបស់ឥណ្ឌា។ ក្នុងដំណើរទស្សនកិច្ច លើកនេះ
អគ្គលេខា លោក Nguyen Phu Trong នឹងទៅទស្សនាទីក្រុង Mumbai និងជួប
សំណេះសំណាលជាមួយមន្ត្រីស្ថានទូតវៀតណាមប្រចាំនៅ ឥណ្ឌានិងសហគម
ជនវៀតណាមនៅឥណ្ឌាទៀតផង។

        ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម អំពីដំណើរទស្សន
កិច្ចនេះ លោកស្រី Preeti Saran ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមអះអាង
ថា ដំណើរទស្សនកិច្ចនៅឥណ្ឌារបស់អគ្គលេខាលោក Nguyen Phu Trong បាន
គូសសញ្ញាជំហានអភិវឌ្ឍន៌ថ្មីក្នុងទំនាក់ទំនងវៀតណាម-ឥណ្ឌា៕

      

ប្រតិកម្មទៅវិញ