អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ Thong Nhat/TTXVN) |
នៅក្នុងជំនួបធ្វើការនេះ អគ្គលេខាបក្ស លោកតូ ឡឹមបានស្នើឱ្យមានការឯកភាពគ្នាក្នុងការវាយតម្លៃលើទ្រង់ទ្រាយនិងអត្ថន័យ នៃមហាសន្និបាតបក្សលើកទី ១៤ ហើយនេះគឺជាមហាសន្និបាតបានផ្សារភ្ជាប់ជាមួយនឹងបរិបទរបស់ប្រទេសជាតិ បន្ទាប់ពីរយៈពេល៤០ឆ្នាំនៃដំណើរការផ្លាស់ប្តូរថ្មីប្រទេសជាតិ, រយៈពេល៥០ឆ្នាំនៃការរំដោះទាំងស្រុងភាគខាងត្បូងឯកភាពប្រទេសជាតិ (១៩៧៥-២០៥០), រយៈពេល ៨០ ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម បច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម (១៩៤៥-២០៥០), រយៈពេល ៩៥ ឆ្នាំ នៃការបង្កើតបក្ស (១៩៣០-២០២៥) ឆ្ពោះទៅអបអរសាទរខួបលើកទី ១០០ នៃការបង្កើតបក្ស បើកចេញយុគ្គសម័យអភិវឌ្ឍន៍ថ្មី - យុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជនវៀតណាម។ អាស្រ័យហេតុនេះ លោកអគ្គលេខាបក្សបានស្នើថា ក្នុងសេចក្តីព្រាងរបាយការណ៍នយោបាយ ត្រូវបន្តពិនិត្យឱ្យបានស៊ីជម្រៅលើគោលដៅសេដ្ឋកិច្ចសំខាន់ៗ ធ្វើជាមូលដ្ឋានសម្រាប់អនុវត្តន៍ក្នុងរបាយការណ៍សេដ្ឋកិច្ច-សង្គម ដោយធានាបាននូវភាពស៊ីសង្វាក់គ្នា និងសមស្របតាមគោលដៅដែលបានកំណត់ ក៏ដូចជាធនធានដែលមានស្រាប់និងដំណោះស្រាយសម្រាប់អនុវត្ត។
ទាក់ទិននឹងរបាយការណ៍ស្តីពីការងារកសាងបក្ស និងការអនុវត្តលក្ខន្តិកៈបក្ស លោកអគ្គលេខាបក្សបានស្នើឱ្យបន្តពង្រឹងសមត្ថភាពរបស់បក្សក្នុងការរៀបចំផែនការនិងគោលការណ៍ណែនាំ ព្រមទាំងមានការច្នៃប្រឌិតក្នុងការចេញផ្សាយនិងអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់បក្ស ធ្វើយ៉ាងម៉េចដើម្បីអាចនាំមកនូវដង្ហើមនៃជីវភាព មានលក្ខណៈដឹកនាំ ត្រួសត្រាយផ្លូវ និងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងស្ថានភាពជាក់ស្តែង៕