អគ្គលេខាបក្ស លោក Nguyen Phu Trong |
ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូនេស៊ីលោក Joko Widodo និងប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាលោក Htin Kyaw នាព្រឹកថ្ងៃទី ២២ សីហា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ សាធារណរដ្ឋឥណ្ឌូនេស៊ី និងបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីរបស់លោក Nguyen Phu Trong ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ សីហា សំដៅធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ដ្រ បង្កើនជំនឿទុកចិត្តនយោបាយ ពង្រឹងទំនាក់ទំនងមិត្តភាព បង្កើតជំហានអភិវឌ្ឍន៍ថ្មីរវាងទំនាក់ទំនងវៀតណាម និង ឥណ្ឌូណេស៊ី។
បញ្ចប់នៃដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ី លោក Nguyen Phu Trong នឹងចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ សីហា៕