អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៣ ខែកញ្ញា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការទៅវៀតណាម។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា (រូបថត៖ VNA)

សម្តេច ហេង សំរិន បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេង និងទូលំទូលាយ មានអត្ថន័យជាប្រវត្តិសាស្ត្រ ដែលវៀតណាមទទួលបានក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី កសាង និងការពារមាតុភូមិ ហើយបានសម្តែងនូវជំនឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលមានលោកអគ្គលេខាបក្យ Nguyen Phu Trong ជាប្រមុខនោះ ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មីនិងធំធេងជាច្រើនទៀត។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអបអរសាទរ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃដំណើរទស្សនកិច្ចនេះ ហើយ ថ្វាយព្រះពរ និងក្ដីសាកសួរសុខទុក្ខដល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងប្រធានគណបក្សប្រជាជនកម្ពុជា-នាយករដ្ឋមន្ត្រីសម្ដេច ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជា។ លោកបានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែគាំទ្របុព្វហេតុកសាង និងអភិវឌ្ឍន៍កម្ពុជា ព្រមទាំងថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាដែលកម្ពុជាបានផ្តល់ឲ្យវៀតណាមតាំងពីមុនមកផងដែរ៕

ប្រតិកម្មទៅវិញ