អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla (រូបថត៖ Tri Dung/TTXVN) |
នៅក្នុងជំនួបនេះ ប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla បានអះអាងថា ឥណ្ឌាចាត់ទុកវៀតណាមជាសសរស្តម្ភក្នុងគោលនយោបាយឆ្ពោះទៅទិសខាងកើតនិងយុទ្ធសាស្ត្រឥណ្ឌា-ប៉ាស៊ីហ្វិករបស់ខ្លួន; ស្នើឱ្យជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម ថាមពល ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន។
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ; យល់ព្រមជាមួយសំណើសហប្រតិបត្តិការរបស់ប្រធានសភាជាន់ទាបឥណ្ឌា; ស្នើឱ្យភាគីទាំងពីរបន្តសម្របសម្រួលនិងចែក រំលែក បទពិសោធន៍នាពេលខាងមុខ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ លោកអគ្គលេខាបក្សក៏បានស្នើឱ្យភាគីទាំងពីរបន្តផ្លាស់ប្តូរការពិគ្រោះយោបល់ និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាសភាអន្តរជាតិ ចែករំលែកទស្សនៈអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិ ព្រមទាំងរួមចំណែកក្នុងការពង្រឹងបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕