អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាកម្ពុជាសម្តេច ឃួន សុដារី

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី១ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាកម្ពុជាសម្តេច ឃួន សុដារី - ảnh 1អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី (រូបថត៖ VOV)

ក្នុងជំនួបនេះ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមតែងតែគាំទ្រដល់បុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិរបស់កម្ពុជា ដោយចាត់ទុកប្រពៃណី និងប្រវត្តិសាស្ត្រនៃសាមគ្គីភាព និងជួយគ្នាទៅវិញទៅមករវាងរដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ គឺជាទ្រពសម្បត្តិដ៏មានតម្លៃ ជាប្រភពកម្លាំងធំធេង សម្រាប់បុព្វបទតស៊ូរំដោះប្រជាជាតិក៏ដូចជាការកសាង និងអភិវឌ្ឍន៍ប្រទេសទាំងពីរ។

លោកអគ្គលេខាបក្សបានវាយតម្លៃថា ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជាលើគ្រប់បណ្តាញ និងគ្រប់វិស័យកំពុងមានការអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងទូលំទូលាយ សម្រេចបាននូវសមិទ្ធិផលធំៗជាច្រើន រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ ធានាការពារជាតិ និងសន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ច ការអភិវឌ្ឍន៍ និងលើកកំពស់ឋានៈអន្តរជាតិនៃប្រទេសនីមួយៗ។

លោកអគ្គលេខាបក្សបានស្នើរឱ្យភាគីទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាព នូវខ្លឹមសារនៃកិច្ចប្រជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចប្រជុំរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវលើវិស័យផ្សេងៗ ដោយសង្កត់ធ្ងន់ថា រដ្ឋសភានៃប្រទេសទាំងពីរពង្រឹង កិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងការកសាងច្បាប់ សម្របសម្រួលក្នុងការត្រួតពិនិត្យការអនុវត្តសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី អន្តរសភាអន្តរជាតិ។

ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយដ៏ថ្លៃថ្លា ដែលវៀតណាមបានផ្តល់មកកម្ពុជារហូតមក ដល់ពេលនេះ ដោយលោកជំទាវបញ្ជាក់ថា កម្ពុជានឹងរួមជាមួយវៀតណាម ដើម្បីការពារ ថែរក្សា និងពូនជ្រុំឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ដល់កម្ពស់ថ្មី ហើយមរតកទៅមនុស្សជំនាន់ក្រោយ។

ប្រធានរដ្ឋសភាកម្ពុជា លោកជំទាវ ឃួន សុដារី ក៏បានជម្រាបជូននូវលទ្ធផលនៃកិច្ចពិភាក្សាជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue ដោយបញ្ជាក់ថា កម្ពុជានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ