អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue សមាជិកគណៈអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong ជាមួយថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល (រូបថត៖ Tri Dung/TTXVN) |
ក្នុងឱកាសត្រៀមអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ២០២២ រំលឹកខួបលើកទី ២៩ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២២) នាថ្ងៃទី ២៩ ខែមការនៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលនិងជូនពរបុណ្យតេត ចំពោះថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម រួមជាមួយថ្នាក់ស្ថាប័នមជ្ឈិមនានា។
អគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមទើបតែឆ្លងកាត់ឆ្នាំ ២០២១។ ថ្វីត្បិតតែស្ថានភាពពិភពលោកនិងក្នុងប្រទេសជួបការលំបាកសាកល្បងជាច្រើនក៏ដោយ ប៉ុន្តែបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល នៅតែសាមគ្គី ហើយសម្រេចបានលទ្ធផលសំខាន់ៗលើគ្រប់វិស័យ។ ដោយសង្កត់ធ្ងន់ថា ឆ្នាំ ២០២២ គឺជាឆ្នាំសំខាន់ដើម្បីអនុវត្តន៍ សេច ក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ៥ ឆ្នាំ ២០២១-២០២៥ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើថា៖ “ពង្រឹងការកសាងនិងកែទម្រង់បក្ស កសាងនីតិរដ្ឋសង្គមនិយមនិងប្រព័ន្ធនយោបាយស្អាតស្អំ។ កំណែទម្រង់រដ្ឋបាល កំណែទម្រង់ប្រព័ន្ធតុលាការ ប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន ការខ្ជះខ្ជាយ ការអនុវត្តសន្សំសំចៃ។ ពង្រឹងការការពារជាតិនិងសន្តិសុខ ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ធានាបាននូវសន្តិសុខនយោបាយ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម និងរក្សាបាននូវបរិយាកាសសន្តិភាពនិងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងនិរន្តរភាព។ អនុវត្តន៍កិច្ចការបរទេសឱ្យបានគ្រប់ជ្រុងជ្រោយនិងសមកាលកម្ម និងសមាហរណកម្មអន្តរជាតិ ក្នុងស្មារតីធ្វើឱ្យមានធនធានផ្ទៃក្នុងច្រើនបំផុត ទាញយកផលប្រយោជន៍ពីកម្លាំងខាងក្រៅ និងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ”៕