អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូយុវជនយោធា

Chia sẻ
(VOVWORLD) - អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖ យុវជនយោធាត្រូវសកម្មក្នុងការសិក្សារៀនសូត្រ ហាត់ ពត់លត់ដំ ស្រាវជ្រាវវិទ្យាសាស្ត្រ អនុវត្តន៍សមិទ្ធិផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងវិស័យយោធា ជំនាញសព្វាវុធ និងឧបករណ៍បច្ចេកទេស។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូយុវជនយោធា - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong លេខាគណៈកម្មាធិការមជ្ឈិមបក្សបានមានប្រសាសន៍ក្នុងពិធី (រូបថត៖ Van Hieu/VOV)

នាថ្ងៃទី ១១ តុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong, លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូយុវជនឆ្នើម ចំនួន ៨០ រូប ដែលតំណាងឱ្យយុវជនចំនួន ៤៥០ នាក់ មកលរួមមហាសន្និបាតលើកទី ១០ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ អាណត្តិ ២០២២-២០២៧។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូយុវជនយោធា - ảnh 2អគ្គលេខាបក្ស លោក Nguyen Phu Trong លេខាគណៈកម្មាធិការមជ្ឈិមបក្សជាមួយគណៈប្រតិភូមកពីសភាសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (រូបថត៖ Van Hieu/VOV)

អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖ យុវជនយោធាត្រូវសកម្មក្នុងការសិក្សារៀនសូត្រ ហាត់ពត់លត់ដំ ស្រាវជ្រាវវិទ្យាសាស្ត្រ អនុវត្តន៍សមិទ្ធិផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងវិស័យយោធា ជំនាញសព្វាវុធ និងឧបករណ៍បច្ចេកទេស; មានការស្រាវជ្រាវ និងការច្នៃប្រឌិត ដើម្បីបង្កើនគុណភាពនៃការបណ្តុះបណ្តាល ការត្រៀមខ្លួនប្រយុទ្ធ ការផលិត និងការងារអាជីវកម្ម... ជាកម្លាំងស្នូល តែងតែនាំមុខក្នុងកិច្ចការពារមនោគមវិជ្ជារបស់បក្ស អនុវត្តន៍ប្រកបដោយជោគជ័យរាល់ភារកិច្ចរបស់កងទ័ព ស្របតាមការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញថា “កន្លែងណាត្រូវ កន្លែងនោះនឹងមានវត្តមានយុវជន កន្លែងណាជួបការលំបាក កន្លែងនោះនឹងមានវត្តមានយុវជន”។ ទន្ទឹមនឹងនោះ ចូលរួមយ៉ាងសកម្មក្នុងវិស័យការទូតការពារជាតិ រួមចំណែកជំរុញទំនាក់ទំនងការពារជាតិទ្វេភាគី និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាឱ្យកាន់តែស៊ីជម្រៅ និងសម្រេចបានលទ្ធផលជាក់ស្តែង៕

 

ប្រតិកម្មទៅវិញ