អគ្គលេខាគណៈកម្ម ធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីបក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Hung Yen |
នៅទី នេះ លោក Nguyen Phu Trong បានជឿជាក់ថា បក្សភាគ រដ្ឋអំណាចនិងប្រជាជន ខេត្ត Hung Yen បន្តសាមគ្គីគ្នា ខិតខំប្រឹងប្រែងពង្រីកប្រពៃណីនិងសមិទ្ធិ បទពិសោធន៍ ដែលទទួលបាន សំដៅកសាងខេត្ត Hung Yen ឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយ ថ្ងៃ។
អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីកម្មករនៅក្រុមហ៊ុនភាគហ៊ុនកាត់ ដេរ Hung Long II (នៅទីក្រុង Hung Yen) លោក Nguyen Phu Trong បានផ្ញើសេចក្តី ជូនពរដ៏ល្អប្រសើរបំផុតដល់កម្មករទាំងអស់ ឈានចូលឆ្នាំថ្មីជាមួយការប្តេជ្ញា កសាង ស្រុកកំណើតនិងប្រទេសជាតិឲ្យកាន់តែសម្បូររុងរឿង៕