អគ្គលេខាបក្ស លោក Nguyen Phu Trong អុជធូបគោរពវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ លោក Nguyen Chi Thanh

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី ៦ កក្ដដា អគ្គលេខាគណៈកម្មាធិការបក្ស កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈឹមបានអញ្ជើញទៅអុជធូបនៅស្ដូបគោរពវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ លោក  Nguyen Chi Thanh
អគ្គលេខាបក្ស លោក  Nguyen Phu Trong អុជធូបគោរពវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ លោក  Nguyen Chi Thanh - ảnh 1 អគ្គលេខាបក្ស លោក  Nguyen Phu Trong អុជធូបគោរពវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ លោក  Nguyen Chi Thanh

នាព្រឹកថ្ងៃទី ៦ កក្ដដា អគ្គលេខាគណៈកម្មាធិការបក្ស កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈឹមបានអញ្ជើញទៅអុជធូបនៅស្ដូបគោរពវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ លោក  Nguyen Chi Thanh ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ នៃទិវាលារចាកលោករបស់នាយឧត្តមសេនីយ៍ លោក  Nguyen Chi Thanh  (៦ កក្ដដា ឆ្នាំ ១៩៦៧- ៦ កក្ដដា ២០១៧) លោក Nguyen Phu Trong បានអញ្ជើញ អុជធូបគោរពវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ លោក  Nguyen Chi Thanh និងទស្សនាបន្ទប់តាំងបង្ហាញរូបថត ឯកសារស្ដីពីជីវិត បុព្វហេតុរបស់លោក នាយឧត្តមសេនីយ៍។ លោក Nguyen Chi Thanh មានឈ្មោះពិតគឺ Nguyen Vinh កើតថ្ងៃទី ១ មករា ឆ្នាំ ១៩១៤ នៅភូមិ Niem Pho ស្រុក Quang Dien ខេត្តThua Thien (នាបច្ចុប្បន្នគឺខេត្ត Thua Thien Hue)។ ឈ្មោះ និងបុព្វហេតុរបស់លោក Nguyen Chi Thanh ជានិច្ចកាលផ្សាភ្ជាប់ជាមួយ ជ័យជម្នះនៃបដិវត្តន៍វៀតណាម និងការវិវឌ្ឍន៍នៃកងទ័ពប្រជាជនវៀតណាមក្នុងការតស៊ូប្រឆាំង អាណានិគមនិយមបារាំង និងដំណាក់កាលដំបូងនៃការតស៊ូប្រឆាំងអាមេរិក។

     អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមគ្រួសារ នាយឧត្តមសេនីយ៍ លោក  Nguyen Chi Thanh នោះ អគ្គលេខាបក្ស លោក  Nguyen Phu Trong ស្នើឲ្យជំនាន់កូនចៅរបស់លោក Nguyen Chi Thanh ខិតខំប្រឹងប្រែងក្នុងការសិក្សា បំពេញការងារ ហើយមានការរួមចំណែកជាច្រើនក្នុងបុព្វហេតុរួមនៃប្រទេសជាតិ ប្រជាជន និងកងទ័ពថែមទៀត៕

ប្រតិកម្មទៅវិញ