អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ថ្លែងមតិនៅមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី១០ (រូបថត៖ Trong Phu/VOV) |
អញ្ជើញជួបសំណេះសំណាលជាមួយប្រជាជនក្នុងទិវាបុណ្យនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា ទិវាមហាសាមគ្គីមានគោលបំណងកសាង ពង្រឹងនិងលើកតម្កើងភាពម្ចាស់ការរបស់ប្រជាជន ពង្រឹងធ្លុងសាមគ្គីជនជាតិទាំងមូលនិងលើកកំពស់តួនាទីរបស់រណសិស្សមាតុភូមិវៀតណាមនៅសម័យកាលផ្លាស់ប្តូរថ្មី។
លទ្ធផលនៃទិវាបុណ្យនេះ គឺនាំមកនូវគុណតម្លៃខាងស្មារតី បង្កើននូវឆន្ទៈបដិវត្តន៍ លើកតម្កើងកម្លាំងសហគមន៍ រួមចំណែកអនុវត្តន៍ការងារនយោបាយប្រកបដោយជោគជ័យ អភិវឌ្ឍន៍វប្បធម៌សេដ្ឋកិច្ចសង្គមពីភូមិនីមួយៗ ឃុំនីមួយៗ ក្រុមលំនៅដ្ឋាន ចង្កោមប្រជាជនក្នុងប្រទេសទាំងមូល។
អគ្គលេខាបក្សលោក Nguyen Phu Trong បានស្នើថា អាជ្ញាធរមូលដ្ឋាននិងប្រជាជនក្នុងតំបន់បន្តលើកតម្កើងប្រពៃណីបដិវត្តន៍ដ៏រុងរឿង អត្តសញ្ញាណវប្បធម៌ប្រពៃណីល្អប្រសើរ និងកម្លាំងសាមគ្គីជនជាតិទាំងមូល ដោយប្ដេជ្ញាចិត្តខិតខំកសាងភូមិ ៥ ឃុំ Yen So ក៏ដូចជាតំបន់លំនៅដ្ឋានទាំងអស់ក្នុងទីក្រុងហាណូយទាំងមូល កាន់តែមានភាពសម្បូរបែប ស្រស់ស្អាត អារិ្យយធម៌ និងទំនើប សក្តិសមទទួលបានប្រពៃណីដ៏រុងរឿងនៃ “ឃុំវីរៈភាពរបស់រដ្ឋធានីវីរៈភាព”៕