អគ្គលេខាបក្ស លោក Nguyen Phu Trong៖ មិនធ្វេសប្រហែសជាដាច់ខាតក្នុងការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩

Chia sẻ

(VOVWORLD) -  នាព្រឹកថ្ងៃទី ១១ មិថុនា នៅទីស្នាក់ការមជ្ឈឹមបក្ស ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ការិយាល័យនយោបាយបានបើកកិច្ចប្រជុំដើម្បីផ្តល់យោបល់លើស្ថានភាពបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

អគ្គលេខាបក្ស លោក Nguyen Phu Trong៖ មិនធ្វេសប្រហែសជាដាច់ខាតក្នុងការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីស្ថានភាព នៃជំងឺរាតត្បាតនិងភារកិច្ច ដំណោះស្រាយនាពេលខាងមុខ រួមទាំងសំណើររបស់ស្ថាប័នពាក់ព័ន្ធ អគ្គលេខា បក្ស លោក Nguyen Phu Trong បានស្នើរឲ្យគណៈកម្មាធិ ការបក្សរដ្ឋាភិបាល គណៈកម្មា ធិការបក្សរដ្ឋសភា និងគណៈ កម្មាធិការជាតិដឹកនាំការបង្ការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាត កូវីដ ១៩ ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធឲ្យប្រមូលផ្តុំខ្ពស់បំផុតលើការបង្ការទប់ទល់នឹងជំងឺរាតត្បាត ដោយស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូច ជាការប្រយុទ្ធនឹងសត្រូវអញ្ជឹង”។ លោកអគ្គលេខាបក្សបានលើកឡើងយ៉ាងច្បាស់ថាមិនត្រូវធ្វេសប្រហែសឬបាត់បង់ការប្រុងប្រយ័ត្នទាល់តែសោះ ហើយត្រូវត្រៀមវិធានការនិងសេណារីយូរដោយម្ចាស់ការ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រប់ស្ថានការណ៍ទាំងអស់។ ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលផ្តោតលើការដឹកនាំនិងកៀរគរប្រភពធនធានដើម្បីពន្លឿនការទិញនិងចាក់វ៉ាក់សាំងដោយផ្តោតលើអ្នកដែលឈរនៅខ្សែរជួរមុខក្នុងការបង្ការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាត កម្មករផលិតកម្មផ្ទាល់នៅបណ្តាមណ្ឌលឧស្សាហកម្ម លើកទឹកចិត្តដល់ការធ្វើឱ្យមានសង្គមភាវូប នីយកម្មទាក់ទាញធនធានទាំងអស់ តាមរយៈ “មូលនិធិវ៉ាក់សាំង” ផងដែរ៕

ប្រតិកម្មទៅវិញ