អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញផ្ញើសារទូរលេខថ្លែងអំណរគុណចំពោះព្រះករុណា ព្រះបាទសម្រេច ព្រះបរម នាថ នរោត្តម សីហមុនី។ នៅក្នុងសារទូរលេខ លោក Nguyen PhuTrong បានអះអាងថា បក្សនិងរដ្ឋវៀតណាម រួមជាមួយព្រះមហាក្សត្រកម្ពុជានិងថ្នាក់ដឹកនាំកម្ពុជាអនុវត្តកម្មវិធីធ្វើការប្រកបដោយប្រសិទ្ធិភាព ពោរពេញទៅដោយចំណងសាមគ្គីភាពនិងមិត្តភាព។ លោកអគ្គលេខាបក្សវៀតណាមបានជូនពរឲ្យប្រជាជនកម្ពុជាបន្តដណ្តើមបានសមិទ្ធិថ្មីនិងធំធេងជាងទៀតក្នុងបុព្វហេតុបង្រួបបង្រួមជាតិ ការពារនិងកសាងប្រកបដោយជោគជ័យប្រទេសកម្ពុជាឯករាជ្យ សន្តិភាព អព្យាក្រិត ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម៕