អគ្គលេខាបក្ស លោក Nguyen Phu Trong នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា |
ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីនៃ សាធារណរដ្ឋឥណ្ឌូនេស៊ី លោក Joko Widodo អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ សាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ សីហា ឆ្នាំ ២០១៧។ ដំណើរទស្សនកិច្ចនេះសំដៅធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត បង្កើនការជឿទុកចិត្តនយោបាយ ពង្រឹងទំនាក់ទំនងមិត្តភាព ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង ហើយបង្កើតជំហានអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងវៀតណាម ជាមួយ ឥណ្ឌូនេស៊ី
ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា លោក Htin Kyaw លោក Nguyen Phu Trong ក៏នឹងបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ សីហា ឆ្នាំ ២០១៧។ ដំណើរទស្សនកិច្ចនេះសំដៅកំណត់ក្របខ័ណ្ឌទំនាក់ទំនង ហើយបង្ហាញព្រឹត្តិការណ៍ថ្មី កំរិតថ្មី កម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរលើគ្រប់វិស័យ៕