អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយ អនុប្រធានទី ១ នៃក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយ បា លោក Salvador Valdés Mesa |
នេះគឺជាការបញ្ជាក់អះអាងរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងពិធីទទួលជួយជាមួយអនុប្រធានទី ១ នៃក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយ បា លោក Salvador Valdés Mesa នាថ្ងៃទី ១៣ ខែកញ្ញានៅទីក្រុងហាណូយក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោក Salvador Valdés Mesa នៅវៀតណាមដើម្បីចូលរួមអបអរសាទរខួបលើកទី៤៥ នៃដំណើរទស្សនកិច្ចរបស់លោក Fidel Castro ទៅកាន់ការតំបន់រំដោះខាងត្បូងវៀតណាម (9/1973 - 9/2019) ។
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះគឺជាឱកាសមួយសម្រាប់បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមសម្ដែងនូវការដឹងគុណចំពោះអគ្គមគ្គុទេសគុយបា ចំពោះបក្ស រដ្ឋាភិបាលនិងប្រជាជនគុយ ព្រមទាំងជាឱកាសមួយសម្រាប់ប្រទេសទាំងពីរលើកតម្កើងទំនាក់ទំនងល្អប្រពៃ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយនិងសាមគ្គីភាពដ៏ស្មោះស្ម័គ្ររវាងវៀតណាមនិងគុយបា។ លោកអគ្គលេខាបក្សសង្ឃឹមថា នៅពេលខាងមុខភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិកាពហុភាគីអន្តរជាតិផងដែរ។
មុននោះ នាថ្ងៃដ៏ដែលឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ក៏បានអញ្ជើញជួបសន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្រ្តី គុយ បាលោក Salvador Valdés Mesa ។