អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងសន្និសិទ (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី ១៤ តុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងលេខាធិការដ្ឋានបានបើកសន្និសីទអនឡាញទូទាំងប្រទេស ដើម្បីជ្រួតជ្រាប និងអនុវត្តន៍យ៉ាងហ្មត់ចត់នូវសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ និងសន្តិសុខនៅតំបន់ Tay Nguyen រហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់លើមេរៀនដែលបានឆ្លងកាត់ ការងារដែលត្រូវធ្វើ ដើម្បីរៀបចំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅ និងភារកិច្ចដែលសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយលើកនេះបានដាក់ចេញ។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា៖ “ការិយាល័យនយោបាយស្នើឲ្យតំបន់ត្រូវជ្រួតជ្រាបថា៖ Tay Nguyen ជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់ ជាពិសេសផ្នែកសេដ្ឋកិច្ច សង្គម បរិស្ថាន អេកូឡូស៊ី ការពារជាតិ-សន្តិសុខ និងកិច្ចការបរទេសនៃប្រទេសទាំងមូល។ ការកសាង និងអភិវឌ្ឍន៍តំបន់ Tay Nguyen ត្រូវរួមផ្សំគ្នាយ៉ាងសុខដុមរមនា រវាងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម ការការពារធនធានធម្មជាតិ និងបរិស្ថាន ដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការធានាការពារជាតិ និងសន្តិសុខ ព្រមទាំងពង្រឹងការងារកិច្ចការបរទេស។ ជាមួយគ្នានោះ ត្រូវយកការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គម ជាមូលដ្ឋានគ្រឹះសម្រាប់ការរក្សាការពារជាតិ សន្តិសុខ និងស្ថិរភាពនយោបាយសង្គម។ អភិវឌ្ឍន៍តំបន់ Tay Nguyen ត្រូវសមស្របជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសទាំងមូល សមស្របតាមយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនបៃតង និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ”៕