អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍នៃអនុគណៈកម្មការទទួលបន្ទុកឯកសារនៃមហាសន្និបាតបក្សលើកទី១៤។ (រូបថត៖ VOV) |
អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅកិច្ចប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យក្រុមអ្នកនិពន្ធ ចាំបាច់ត្រូវសិក្សាយ៉ាងហ្មត់ចត់នូវសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខា និងសេចក្តី សម្រេចចិត្តរបស់រដ្ឋសភា និងរដ្ឋាភិបាល ... ជាពិសេស ឯកសារដែលទើបតែចេញ ផ្សាយក្នុងអាណត្តិនេះ ក៏ដូចជាគោលជំហរ និងទិសដៅនានាដែលទើបតែត្រូវបាន ស្រាវជ្រាវ និងបូកសរុបក្នុងស្ថានភាពជាក់ស្ដែង ដើម្បីជ្រើសរើស ដាក់បញ្ជូលការយល់ ដឹងថ្មី គោលជំហរ និងទិសដៅសំខាន់ៗទៅក្នុងសេចក្តីព្រាងរបាយការណ៍ នយោបាយ។ របាយការណ៍នយោបាយនៃមហាសន្និបាតបក្សលើកទី១៤ ត្រូវតែជា ផលិតផលនៃបញ្ញាឈ្លាសវៃ ជាស្នាដៃដែលប្រមូលផ្ដុំបញ្ញារបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល; ទាញយកប្រយោជន៍ពីការចូលរួមចំណែករបស់អតីតថ្នាក់ដឹកនាំ មជ្ឈដ្ឋានបញ្ញវន្ត អ្នកស្រាវជ្រាវ និងអ្នកគ្រប់គ្រង ហើយ ផ្តោតលើការទាញយកលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រក្នុងស្រុកនិងអន្តរជាតិផងដែរ។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យរៀបចំសិក្ខាសាលា និងកិច្ច ពិភាក្សាវិទ្យាសាស្រ្តនាពេលឆាប់ៗនេះ ដើម្បីផ្លាស់ប្តូរ និងពិភាក្សាយ៉ាងជ្រាលជ្រៅ បន្ថែមទៀតលើបញ្ហា និងខ្លឹមសារមួយចំនួននៅក្នុងសេចក្តីព្រាងរបាយការណ៍ នយោបាយ។ នៅក្នុងដំណើរការពិភាក្សា ចាំបាច់ត្រូវផ្ទៀងស្តាប់ គោរពមតិយោបល់ បង្កើតការឯកភាពខ្ពស់ ជាពិសេសចំពោះបញ្ហាថ្មី និងពិបាក៕