អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong អញ្ជើញថ្លែងមតិបញ្ជាណែនាំនៅសន្និសីទ |
អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានសំណូមពរអោយ តុលការប្រជាជនកំពូលត្រូវយកចិត្តទុកដាក់ដល់ការងារកសាងបក្ស កសាងផ្នែក យុត្តិធម៌ ជាពិសេសគឺផ្តោតលើការកសាងជួរចៅក្រមអោយមានភាពស្មោះត្រង់ សុចរិត ឫទ្ធានុភាពនយោបាយរឹងមាំ ជំនាញទាំងផ្នែកច្បាប់និងវិជ្ជាជីវៈ ហើយ មានទឹកចិត្តសប្បុរសធម៌ទៀតផង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋអញ្ជើញមាន ប្រសាសន៍ថា៖
“ចំពោះសាលក្រមនីមួយៗគឺត្រូវធ្វើយ៉ាងម៉េចដើម្បីយកឈ្នះលើឧក្រិដ្ឋជន ផង ហើយបញ្ចុះបញ្ចូលបាននូវភាគីនានានិងប្រជាជនទៀតផង ព្រមទាំងត្រូវ បង្កើតឡើងបទដ្ឋានគតិយុត្ត បទដ្ឋានសីលធម៌ ដែលអាចអប់រំច្បាប់និងតម្រង់ ទិសដៅសម្រាប់សកម្មភាពរបស់សង្គម ផងដែរ។ ដោយ ហេតុនេះ ភារកិច្ចស្នូល របស់តុលការគឺត្រុវលើកកំពស់គុណភាពនៃការជំនុំជម្រះ មិនធ្វើអ្នកគ្មានទោសត្រូវ ទ្រាំអយុត្តិធម៌ ក៏ដូចជាមិនរំលងអ្នកមានទោសផងដែរ។ ទន្ទឹមនឹងនោះ តុលាការក៏ចាំបាច់ត្រូវលើកកំពស់គុណភាពនិងភាពត្រឹមត្រូវនៃសាលក្រម ក៏ដូចជាលើកកំពស់ប្រសិទ្ធភាពក្នុងការដកហូតទ្រព្យសម្បត្តិពីអំពើពុករលួយ ផងដែរ”។
ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងធ្វើសមាហរណកម្មអន្តរជាតិយ៉ាង ទូលំទូលាយ តុលាការត្រូវបើកទូលាយកិច្ចសហប្រតិបតិ្តការជាមួយស្ថាប័ន ជំនុំជម្រះនិងអាជ្ញាកណ្ដាលអន្តរជាតិ ដើម្បីដោះស្រាយរឿងក្ដីឆ្លងដែននានា តាមនោះលើកស្ទួយឋានៈរបស់តុលាការវៀតណាមលើឆាកអន្តរជាតិបន្ថែមទៀត ៕