អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួប
លោកស្រី María Del Pilar Méndez Jiménez ឯកអគ្គរាជទូតអេស្ប៉ាញ់ប្រចាំវៀតណាម។
(រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី២២ មករា អញ្ជើញទទួលជួបជាមួយឯក អគ្គរដ្ឋទូតរបស់អេស្ប៉ាញ់ អ៊ីរ៉ង់ និងហ្វីលីពីន ដែលមកជូនសារតាំងក្នុងឱកាស ឯកអគ្គរដ្ឋទូតទាំងនេះទទួលបេសកកម្មការទូតថ្មីនៅវៀតណាម អគ្គ លេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានជូនពរ បណ្ដាឯកអគ្គរដ្ឋទូត នឹងសម្រេចបានយ៉ាងល្អប្រពៃនូវភារកិច្ចដ៏សំខាន់ៗរបស់ ខ្លួន ក្នុងតួនាទីជាស្ពានតភ្ជាប់និងជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យរវាងប្រទេសជាតិនៃបណ្ដាឯកអគ្គរដ្ឋទូតជាមួយវៀតណាម។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា ឆ្នាំ២០២០ជាឆ្នាំ ពោរពេញទៅដោយការវិវឌ្ឍដែលមិនធ្លាប់មានតាំងពីមុនមកនៅលើពិភពលោក ដោយសារ ផលប៉ះពាល់បណ្ដាលមកពីជម្ងឺរាតត្បាត Covid-19 ប៉ុន្តែពិភពលោកទាំង មូលកំពុងឈានចូលដំណាក់កាលដំបូងនៃឆ្នាំ២០២១ ដោយមានក្ដីសង្ឃឹម ជាច្រើនអំពីស្ថិរភាព សុវត្ថិភាព និងការស្ដារឡើងវិញ។ លោកអគ្គលេខា បក្ស ប្រធានរដ្ឋ Nguyen Phu Trong បានឲ្យដឹងថា ទោះបីជាត្រូវប្រឈម នឹងការលំបាកសាកល្បងយ៉ាងខ្លាំងក៏ដោយប៉ុន្តែ វៀតណាមនៅតែសម្រេច បានសមិទ្ធផលសំខាន់ៗលើវិស័យសឹងតែទាំងអស់។ នៅសល់តែប៉ុន្មានថ្ងៃ ទៀតប៉ុណ្ណោះ គឺមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្ស កុម្មុយនិស្តវៀតណាមនឹងប្រារព្ធធ្វើឡើងជាផ្លូវការ។ នេះជាព្រឹត្តិការណ៍ នយោបាយដ៏សំខាន់បំផុតរបស់បក្ស រដ្ឋនិងប្រជាជន វៀតណាម ហើយជា សញ្ញាសំខាន់មួយក្នុងដំណើរការអភិវឌ្ឍរបស់បក្សកុម្មុយនិស្តវៀតណាមនិងប្រទេសជាតិ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអះអាងថា ដើម្បីសម្រេចបានគោលដៅយុទ្ធសាស្ត្រក្នុងដំណាក់កាលខាងមុខ វៀត ណាមត្រូវការមានកិច្ចសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពនិងការជួយឧបត្ថម្ភដ៏ថ្លៃថ្លាពីមិត្តភក្តិ ដៃគូនិងសហគមន៍អន្តរជាតិ ហើយវៀតណាមតែងតែយកចិត្តទុកដាក់ ពិសេសនិងមានបំណងចង់អភិវឌ្ឍថែមទៀតនូវទំនាក់ទំនងមិត្តភាពនិង សហប្រតិបត្តិការរវាងបណ្ដាប្រទេសផងដែរ៕