អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយគណៈប្រតិភូនៃក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា លោក Leopoldo Cintra Frías
|
ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអះអាងថា បក្សនិងរដ្ឋវៀតណាម នឹងបង្កើតលក្ខណៈងាយស្រួលបំផុតដើម្បីទំនាក់ទំនងការពារជាតិ នៃប្រទេសទាំងពីរបន្តបានពង្រឹងនិងអភិវឌ្ឍន៍ ដោយឈរលើមូល ដ្ឋាននៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានិងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញ និងធ្វើឲ្យស៊ីជម្រៅ ថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីពិសេស រវាងភាគីទាំងពីរ ប្រ ទេសទាំងពីរនិងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ វៀតណាមនិងគុយបា ផងដែរ។
ចំណែកលោក Leopoldo Cintra Frías បានជម្រាបពីលទ្ធផលធ្វើការជាមួយថ្នាក់ដឹកនាំក៏ដូចជាភ្នាក់ងារនានានៃក្រសួងការពារប្រទេស វៀត ណាម ស្តីពីលទ្ធផលនៃការអនុវត្តផែនការសហប្រតិបត្តិការដំណាក់កាល ២០១៧ - ២០១៩ រវាងក្រសួងការពារប្រទេសនៃប្រទេសទាំងពីរនិងដាក់ចេញវិធានការដើម្បីពង្រឹងនិងពង្រឹងទំនាក់ទំនងការពារជាតិ រវាងប្រ ទេសទាំងពីរក្នុងពេលខាងមុខ៕