អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញ​ទទួល​ជួប​គណប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខឡាវ

Chia sẻ
(VOVWORLD) -អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានស្នើឲ្យក្រសួងទាំងពីរបន្តពង្រីកប្រពៃណី រួមសហការយ៉ាងជិតស្និទ្ធិក្នុងកិច្ចការពារយ៉ាងរឹងមាំនូវសន្តិសុខជាតិ រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញ​ទទួល​ជួប​គណប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខឡាវ - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលេខាមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ  (រូបថតៈ TTXVN)

នារសៀលថ្ងៃទី ២០ ខែកុម្ភៈ នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បាន អញ្ជើញទទួលជួបគណប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខឡាវ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក រដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ លោក  Vilay Lakhamfong ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

អញ្ជើញថ្លែងនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ ហើយជូនពរចំពោះសមិទ្ធិផលដ៏សំខាន់ៗ ដែលប្រទេសឡាវទទួលបានក្នុងរយៈពេលកន្លងទៅ ព្រមទាំងសម្ដែងនូវសេចក្ដីសប្បាយរីករាយចំពោះទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានស្នើឲ្យក្រសួងទាំងពីរបន្តពង្រីកប្រពៃណី រួមសហការយ៉ាងជិតស្និទ្ធិក្នុងកិច្ចការពារយ៉ាងរឹងមាំនូវសន្តិសុខជាតិ រក្សាសណ្ដាប់ ធ្នាប់ សុវត្ថិភាពសង្គម បង្កើនការផ្លាស់ប្ដូរព័ត៌មាន ពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកលើវេទិកាពិភពលោក និងតំបន់អំពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម។

ចំណែកឯ រដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ លោក  Vilay Lakhamfong បានអះងអាងថា ក្រសួងសន្តិសុខឡាវនឹងរួមសហការយ៉ាងជិតស្និទ្ធិជាមួយក្រសួងនគរបាលវៀតណាមដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ