អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ផ្ញើរលិខិតជូនពរបុណ្យសំពះព្រះខែ

Chia sẻ
(VOVWORLD) - ក្នុងលិខិត លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានអះអាង ថា បក្ស រដ្ឋនិង ប្រជាជនតែងតែយកចិត្តទុកដាក់ពិសេសដល់បុព្វហេតុការពារ ថែទាំនិង អប់រំកុមារ ហើយមានការជឿទុកចិត្តយ៉ាងជ្រាលជ្រៅជានិច្ចចំពោះក្មួយៗ ដែលជាជំនាន់អនាគតរបស់ប្រទេសជាតិ។

ក្នុងឱកាសបុណ្យសំពះព្រះខែឆ្នាំ២០២០ នាថ្ងៃទី២៨ កញ្ញា អគ្គលេខា បក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញផ្ញើរ លិខិតជូនចំពោះក្មួយៗកុមារនិងកុមារជំទង់លើទូទាំងប្រទេស។

ក្នុងលិខិត លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋនិង ប្រជាជនតែងតែយកចិត្តទុកដាក់ពិសេសដល់បុព្វហេតុការពារ ថែទាំនិង អប់រំកុមារ ហើយមានការជឿទុកចិត្តយ៉ាងជ្រាលជ្រៅជានិច្ចចំពោះក្មួយៗ ដែលជាជំនាន់អនាគតរបស់ប្រទេសជាតិ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ មានគោលបំណងថា ក្មួយៗនឹងក្លាយទៅជាកូនល្អ សិស្សពូកែ ហើយមាន ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយដើម្បីបន្តមរតកជំនាន់មុនៗ កសាងប្រទេស ជាតិឲ្យកាន់តែសម្បូររុងរឿង អារិយ្យធម៌ ប្រកៀកស្មាជាមួយប្រទេសធំៗ លើទូទាំងពិភពលោក ដូចពាក្យទូន្មានរបស់លោកប្រធានហូជីមិញ។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានអញ្ជើញទៅចូលរួមកម្មវិធីអំណរសាទរបុណ្យសំពះ ព្រះខែសម្រាប់កុមារដែលមានស្ថានភាពរស់នៅលំបាកនៅទីក្រុងហាណូយផងដែរ៕

ប្រតិកម្មទៅវិញ