អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹមអញ្ជើញជួបសវនាការជាមួយថ្នាក់ដឹកនាំគុយបា

Van Hieu
Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី២៦ ខែកញ្ញា តាមម៉ោងក្នុងស្រុក នៅទីក្រុង La Havana ប្រទេសគុយបា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម បានអញ្ជើញជួបសវនាការជាមួយសមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz។

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹមអញ្ជើញជួបសវនាការជាមួយថ្នាក់ដឹកនាំគុយបា - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីគុយបា Manuel Marrero Cruz (រូបថត៖ Lam Khanh/TTXVN)

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីគុយបាអំពីស្ថានភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ; ដោយពិភាក្សាយ៉ាងស៊ីជម្រៅអំពីវិធានការលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវៀតណាម-គុយបាលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz បានអះអាងថា នឹងបង្កើតលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្ម វៀតណាមធ្វើអាជីវកម្ម និងរួមចំណែកដល់សេដ្ឋកិច្ចគុយបា។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋគុយបាបានស្នើឲ្យភាគីទាំងពីរជំរុញយ៉ាងសកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខិតខំបង្កើនទំហំពាណិជ្ជកម្មដល់ ៥០០ លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹមអញ្ជើញជួបសវនាការជាមួយថ្នាក់ដឹកនាំគុយបា - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម អញ្ជើញជួបជាមួយប្រធានរដ្ឋសភាគុយបា Esteban Lazo Hernández (រូបថត៖ TTXVN)

នាថ្ងៃដដែល អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញ ជួបសន្ទនាជាមួយប្រធានរដ្ឋសភាអាជ្ញាធរប្រជាជនគុយបា Esteban Lazo Hérnandez នៅទីស្នាក់ការរដ្ឋសភាគុយបា ក្នុងរដ្ឋធានី La Habana។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអះអាងជាថ្មីម្តងទៀតនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងសាមគ្គីភាព និងគាំទ្រយ៉ាងខ្លាំងក្លាចំពោះបដិវត្តន៍គុយបា សំណូមពរឲ្យបញ្ចប់វិធានការហ៊ុំព័ទ្ធប្រឆាំងនឹងគុយបា។ ប្រធានរដ្ឋសភាលោក Esteban Lazo Hérnandez បានអះអាងថា គុយបាតែងតែគោរពនិងមានបំណងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី ជាពិសេសទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើទិសដៅសំខាន់ៗមួយចំនួន ដើម្បីជំរុញ និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងគុយបា៕ 

ប្រតិកម្មទៅវិញ