អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការទទួលបន្ទុករៀបចំឯកសារមហាសន្និបាត លើកទី១៣ របស់បក្ស

Chia sẻ

(VOVWORLD) -  នាព្រឹកថ្ងៃទី ៧ ខែកុម្ភះ នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong  បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការទទួលបបន្ទុករៀបចំឯកសារមហាសន្និបាតលើកទី ១៣ របស់បក្ស ដើម្បីផ្តល់មតិទៅលើសេចក្តីព្រាងឯកសារនៃមហាសន្និបាតលើកទី ១៣ របស់បក្ស  មុននឹងដាក់ជូនទៅការិយាល័យនយោបាយដើម្បីពិចារណានិងអនុម័ត។

អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong  អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការទទួលបន្ទុករៀបចំឯកសារមហាសន្និបាត លើកទី១៣ របស់បក្ស - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ

ចូលរួមក្នុងកិច្ចប្រជុំនេះ មានវត្តមានសមាជិកនៃអនុគណៈកម្មាធិការដូចជា៖ សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc; សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan រួមទាំង សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈឹមបក្ស ថ្នាក់ដឹកនាំគណៈកម្មាធិការ ក្រសួង ស្ថាប័នមជ្ឈឹមនានា ក៏ដូចជាក្រុមចងក្រងឯកសារផងដែរ។

អញ្ជើញថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong និងជាប្រធានអនុគណៈកម្មាធិការឯកសារ បានស្នើឱ្យក្រុមចងក្រងឯកសារ បន្តបំពេញបន្ថែមលើសេចក្តីព្រាងរបាយការណ៍ ដាក់បញ្ជូនទៅការិយាល័យនយោបាយ។  ទន្ទឹមនឹងនេះ បន្តផ្ទៀងស្តាប់និងយកចិត្តទុកដាក់លើមតិយោបល់ទាំងឡាយដើម្បីពិចារណា និងបំពេញបន្ថែមលើសេចក្តីព្រាងឯកសារទាំងនេះ៕

ប្រតិកម្មទៅវិញ