ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping មកវៀតណាមលើកនេះបន្ទាប់ពីមហាសន្និបាតលើកទី១៩ របស់បក្ស កុម្មុយនិស្តចិនគឺសំដៅពង្រឹងនិងពង្រីកការផ្លាស់ប្តូរគណៈ ប្រតិភូជាន់ខ្ពស់ បង្កើនទំនាក់ទំនងរវាងបក្សទាំងពីរនិងរដ្ឋទាំងពីរ ជាពិសេស ជម្រុញការ ផ្លាស់ប្តូរយុទ្ធសាស្ត្រនិងការជឿទុកចិត្តនយោបាយរវាងភាគីទាំងពីរ។ ដំណើរ ទស្សនកិច្ចនេះក៏បានរួមចំណែកពង្រឹងមនសិការរួមជាន់ខ្ពស់ អំពីការត្រួត ពិនិត្យល្អលើការខ្វែងគំនិត រួមគ្នារក្សាសន្តិភាព ស្ថិរភាពលើសមុទ្រខាងកើត ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិ វឌ្ឍន៍ក្នុងតំបន់និងលើ ពិភពលោក៕