អគ្គលេខា​បក្ស ប្រធានរដ្ឋ លោក តូឡឹម ទទួល​ជួប​មេដឹកនាំនៃសាជីវកម្មថាមពល ផ្កាយរណប និងបច្ចេកវិទ្យាមួយចំនួនរបស់សហរដ្ឋអាមេរិក

Chia sẻ
(VOVWORLD) - បន្តសកម្មភាពក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក នាថ្ងៃទី ២៥ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម បានទទួលជួបមេដឹកនាំនៃសាជីវកម្មសំខាន់ៗមួយចំនួនរបស់សហរដ្ឋអាមេរិក ក្នុងវិស័យថាមពល ផ្កាយរណប និងបច្ចេកវិទ្យា រួមមាន AES, Pacifico Energy, SpaceX និង Google ។

ទទួលជួបលោក Tim Hughes អនុប្រធានជាន់ខ្ពស់នៃ SpaceX លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម បានវាយតម្លៃខ្ពស់ចំពោះសំណើវិនិយោគរបស់ SpaceX នៅ វៀតណាម ក្នុងវិស័យផ្លាស់ប្តូរឌីជីថល; ស្នើរឲ្យ SpaceX ធ្វើការពិភាក្សា និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារពាក់ព័ន្ធ ក៏ដូចជាដៃគូក្នុងស្រុក ដើម្បីធានា ប្រសិទ្ធភាពក្នុងដំណើរការបំពេញនីតិវិធីសម្រាប់ការវិនិយោគ។ លោក Tim Hughes បានឲ្យដឹងថា វៀតណាមគឺជាទីផ្សារដ៏មានសក្ដានុពលសម្រាប់ផែនការអភិវឌ្ឍអ៊ីនធឺណិតផ្កាយរណបរបស់ SpaceX ហើយសារជីវកម្មគ្រោងនឹងវិនិយោគ ១៥ ពាន់លានដុល្លារអាមេរិកនៅវៀតណាមនាពេលខាងមុខ។

អគ្គលេខា​បក្ស ប្រធានរដ្ឋ លោក តូឡឹម ទទួល​ជួប​មេដឹកនាំនៃសាជីវកម្មថាមពល ផ្កាយរណប និងបច្ចេកវិទ្យាមួយចំនួនរបស់សហរដ្ឋអាមេរិក - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម ទទួលជួបលោក Tim Hughes អនុប្រធានជាន់ខ្ពស់នៃ SpaceX។ រូបថត៖ TTXVN

ក្នុងជំនួបជាមួយលោក Karan Bhatia អនុប្រធានទទួលបន្ទុកទំនាក់ទំនងរដ្ឋាភិបាលនិងគោលនយោបាយសាធារណៈរបស់ Google លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម បានស្នើឱ្យ Google បន្តមានសំឡេងនិងតម្រង់ទិសសម្រាប់អ្នកផ្គត់ផ្គងក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សារជីវកម្ម ដើម្បីពង្រីកការវិនិយោគនៅវៀតណាម ជួយលើកកម្ពស់សមត្ថភាពនិងគាំទ្រអង្គភាពអាជីវកម្មវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សារជីវកម្ម។ លោកក៏បានស្វាគមន៍ចំពោះសំណើរបស់ Google ស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលក្នុងវិស័យ AI; ហើយសង្ឃឹមថា Google នឹងសម្របសម្រួលជាមួយមជ្ឈមណ្ឌលនវានុវត្តន៍ជាតិវៀតណាម និងស្ថាប័ននានារបស់វៀតណាម ដើម្បីអនុវត្តគម្រោងសហប្រតិបត្តិការជាក់លាក់ ប្រកបដោយប្រសិទ្ធភាព ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ភាគីទាំងពីរ៕


ប្រតិកម្មទៅវិញ